Arsenal ចាញ់ Barcelona ២-០ ខណៈ Juventus ស្មើគ្នាជាមួយ Bayern München ២-២
នូ មករា February 24, 2016
ការប្រកួតពានរង្វាន់ UEFA Champions League ជុំ ១៦ ក្រុមចុងក្រោយកាលពីយប់មិញនេះមានចំនួនពីរគូរដែលមួយគូរជាជំនួបរវាងក្លឹបកាំភ្លើងធំ Arsenal ទទួលភ្ញៀវ Barcelona។ កីឡាករ Messi ដែលមិនដែលស៊ុតចូលអ្នកចាំទី Petr Čech នោះយប់មិញនេះកីឡាករ Messi ធ្វើបានសម្រេចហើយដោយរកបាន ២ គ្រាប់ជួយឲ្យក្លឹប Barcelona ឈ្នះ ២-០ ក្នុងការប្រកួតយប់មិញនេះ។ ចំណែកឯមូួយគូរទៀតវិញគឺជាជំនួបរវាងក្លឹប Juventus និងក្លឹប Bayern Munchen ក្រុមទាំងពីរបានត្រឹមស្មើគ្នា ២-២ ក្នុងការប្រកួតយប់មិញនេះ។
អត្ថបទ៖ រិទ្ធី
រូបភាព៖ UEFA Champions League