ហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន៖ ក្រសួងមហាផ្ទៃ បានមេដាយមាសលើសគេ

មាស សុផាណារ៉ុង February 16, 2019


 

ភ្នំពេញ៖ ការប្រកួតហែលទឹកដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន ឆ្នាំ២០១៩ ដែលធ្វើរយៈពេល២ថ្ងៃ ពីថ្ងៃទី ១៤ ដល់១៥ ខែកុម្ភៈ នោះបានបញ្ចប់ជាផ្លូវការហើយ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញចូលរួមបំពាក់មេដាយដល់ជ័យលាភីនៅថ្ងៃបិទការប្រកួតដែលធ្វើនៅពហុកីឡដ្ឋានមរតកតេជោ។

ក្រសួងមហាផ្ទៃ ដែលជាសមាគមសំបូរកីឡាករ កីឡាការិនី ខ្លាំងៗនោះដណ្ដើមបានមេដាយមាសបានច្រើនជាងគេ។ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយចំនួន ២៧គ្រឿង ក្នុងនោះមេដាយមាស ១៤គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរិទ្ធ ៨គ្រឿង។

ក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមមេដាយ ៣២គ្រឿង ក្នុងនោះមេដាយមាស ១២គ្រឿង មេដាយប្រាក់ ១៤គ្រឿង និងមេដាយសំរិទ្ធ ៦គ្រឿង និងក្លិបនាគរាជ ខេត្តកំពង់ចាម ដណ្តើមមេដាយ៩គ្រឿង ក្នុងនោះមេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមមេដាយ១០គ្រឿង ក្នុងនោះមេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ៧គ្រឿង ក្រុមកីឡាករកីឡាការិនីរបស់ប៉ារ៉ាឡាំពិកកម្ពុជាដណ្តើមមេដាយ ៣គ្រឿងក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។

សម្រាប់ការប្រកួតនេះបែងចែកទៅតាមកម្រិតអាយុ ហើយកម្រិតអាយុដែលចូលរួមប្រកួតរួមមានបុរសចាប់ពី១៤ឆ្នាំឡើងទៅនារីចាប់ពី១៤ឆ្នាំឡើងទៅដែលនិងបុរសជនពិការ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់