ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី០៦ មាន ៧ វិញ្ញាសា

មាស សុផាណារ៉ុង February 9, 2019


 

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី០៦ ឆ្នាំ២០១៩ បានចាប់ផ្ដើមនៅលើទីលានសូហ្វតិន្នីស ក្នុងពហុកីឡដ្ឋានជាតិកាលពីថ្ងៃទី៨ ម្សិលមិញនេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខ។

ព្រឹត្តិការណ៍នេះទទួលបានការឧបត្ថម្ភទាំងស្រុងដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានកីឡាករ-កីឡាការិនី ចូលរួមចំនួន៩០រូប ក្នុងនោះមាន ២៥រូបជាកីឡាការិនី មកពីក្លិបចំនួន ៦ចូលរួម គឺក្លិបក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្លិបខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, អង្គការមិត្តសម្លាញ់ និងក្លិបជប៉ុន។

ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន ៧រួមមាន៖ វិញ្ញាសាវាយឯកត្តជន បុរស-នារី, វាយគូបុរស- នារី, យុវជនអាយុក្រោម១៨ឆ្នាំ, វាយគូបុរសក្របខ័ណ្ឌខ និងវិញ្ញាសាវាយគូយុវជនអាយុក្រោម១៨ឆ្នាំ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់