PSG ឈ្នះ Chelsea 2-1 ខណៈ Benfica ឈ្នះ Zenit 1-0
នូ មករា February 17, 2016
ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ជុំ ១៦ ក្រុមចុងក្រោយកាលពីយប់មិញនេះបានបញ្ចប់ទៅដោយក្លឹប Paris Saint- Germain ទទួលបានជ័យជម្នះលើក្លឹបតោខៀវ Chelsea ក្នុងលទ្ធផល ២-១។
គ្រាប់បាល់របស់ក្លឹប PSG រកបានដោយខ្សែប្រយុទ្ធ Zlatan Ibrahimovi ស៊ុតបាល់ពិន័យ Free-Kick ទៅប៉ះជើងកីឡាករ John Obi Mikel ដាច់ចង្កេះអ្នកចាំទី Courtois។ ជិតចប់តង់ទីមួយ កីឡាករ Mikel រកបានមួយគ្រាប់តាមស្មើវិញ។ នៅនាទី៧៨ ខ្សែប្រយុទ្ធ Edinson Cavani ស៊ុតបានមួយគ្រាប់ថែមទៀត បន្ទាប់ពីទទួលបានបាល់យ៉ាងស្អាតពី Angel di Maria ។
ចំណែកមួយក្រុមទៀតវិញក្លឹប Benfica បានយកឈ្នះលើក្រុម Zenit ក្នុងលទ្ធផល ១-០។
អត្ថបទ៖ រិទ្ធី
រូបភាព៖ UEFA Champions League