កីឡាទូកក្តោងកម្ពុជាឈ្នះមេដាយសំរិទ្ធ២គ្រឿងក្នុងព្រឹត្តិការណ៍ Singapore Open

មាស សុផាណារ៉ុង February 6, 2019


 

ភ្នំពេញ៖ កីឡាករទូកក្ដោងកម្ពុជាដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ 38th Singapore Open Windsurfing Championship ២០១៩ នៅប្រទេសសឹង្ហបុរី នោះបានត្រលប់មកវិញហើយដោយនាំមកមេដាយសំរិទ្ធចំនួន២គ្រឿង។ ការប្រកួតបានធ្វើឡើងពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ។

កីឡាករ សូត្រ មេសា ដែលប្រកួតលើវិញ្ញាសា Windsurfing RS:X Men ទទួលបានមេដាយ សំរឹទ្ធិ ១គ្រឿង និងកីឡាករ ប៉ាល់ សីលា ប្រកួតលើវិញ្ញាសា Windsurfing RS:One Espoir Men ( Under 22 ) ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿងផងដែរ។

នេះគឺជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ក៏ដូចជាសហព័ន្ធកីឡាទូកក្តោងកម្ពុជា បន្ទាប់ពីការប្រកួតក្នុងព្រឹត្តិការណ៍ Thailand Windsurfing Championships & Pattaya International Windsurfing Cup 2019 នៅប្រទេសថៃ កន្លងមកដោយ ទទួលបានមេដាយ សំរឹទ្ធិ មួយគ្រឿង។

បន្ទាប់ពីជោគជ័យនេះសហព័ន្ធកីឡាទូកក្តោងកម្ពុជានឹងត្រៀមបញ្ជូនកីឡាករទៅចូលរួមក្នុងការប្រកួតកីឡា ទូកក្តោងអន្តរជាតិដែលគេប្រសិទ្ធនាមថា The 16th KFC Langkawi International Regatta Perdana2019 ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ខែ កុម្ភៈ ដល់ថ្ងៃទី ១៧ ឆ្នាំ ២០១៩ នៅរដ្ឋ ឡាំងកាវី ប្រទេស ម៉ាឡេស៊ី៕

 

រូបភាព៖ sailing.org.sg

អត្ថបទ៖ វ៉ាន្នី

មតិយោបល់