ជម្រើសជាតិសីដក់ឈិនឡូនកម្ពុជានាំកិត្តិយសជូនជាតិក្នុងព្រឹត្តិការណ៍ប្រកួតទ្វីបអាស៊ី

នូ មករា February 17, 2016


ក្រុមជម្រើសជាតិសីដក់ឈិនឡូនកម្ពុជាទាំងបុរស និងនារីបាននាំយកនូវកិត្តិយសជូនមាតុប្រទេសរបស់ខ្លួនកាលពីម្សិលមិញបន្ទាប់ពីបានដណ្តើមមេដាយមាស១គ្រឿង(ក្រុមជម្រើសជាតិបុរស) និងមេដាយសំរឹទ្ធ១គ្រឿង(ក្រុមជម្រើសជាតិនារី) នៅក្នុងព្រឹត្តិការណ៍ប្រកួតសីដក់ឈិនឡូនប្រចាំទ្វីបអាស៊ីលើកទី២ ឬ The 2nd ASIAN CHINLONE CHAMPIONSHIP ដែលបានប្រព្រឹត្តទៅក្នុងទីក្រុងម៉ាន់ដាឡាប្រទេសមីយ៉ាន់ម៉ា។ សូមបញ្ជាក់ថា ក្រុមជម្រើសជាតិសីឈិនឡូនកម្ពុជាបានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះ ក្រោមការដឹកនាំរបស់លោក ជាតិ ខេមរា ដែលជាគ្រូបង្វឹកផ្ទាល់ដោយក្រុមជម្រើសជាតិបុរសបានផ្តួលក្រុមតំណាងប្រទេសកូរ៉េ និងប្រទេសឥណ្ឌារហូតទទួលបានមេដាយមាសខណៈដែលក្រុមជម្រើសជាតិនារីដណ្តើមបានមេដាយសំរឹទ្ធផងដែរ។ គួររំលឹកថា នេះជាការទទួលបាននូវកិត្តិយសយ៉ាងធំធេងបន្ទាប់ពីក្រុមជម្រើសជាតិសីដក់ឈិនឡូននេះបានឈ្នះមេដាយមាសកាលពីព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី២៨នៅប្រទេសសឹង្ហបុរីកាលពីឆ្នាំមុន៕

12687925_1730294690536160_7118416123636867066_n

12715385_1730294697202826_3141273850180695777_n

អត្ថបទ៖ មករា

រូបភាព៖ សហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជា

មតិយោបល់