ប្រកួតហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៣ នឹងធ្វើឡើងក្នុងខែកុម្ភៈនេះ

នូ មករា February 1, 2019


ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសជាផ្លូវការហើយថាការប្រកួតដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៣ ឆ្នាំ២០១៩នេះអ្នកដែលអាចចូលរួមបានត្រូវមានអាយុចាប់ពី១៤ឆ្នាំឡើងទៅ។ នេះគឺជាការប្រកួតដោយបើកទូលាយ (Open) ដែលវិញ្ញាសាមានចាប់ពីវ័យក្មេង កីឡាករ-កីឡាការិនីជំនាញនិង
កីឡាជនពិការក៏អាចចូលរួមប្រកួតបានដែរ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា ការប្រកួតមានរយៈពេល២ថ្ងៃគឺថ្ងៃទី១៤ និង១៥ ខែកុម្ភៈនាពហុកីឡដ្ឋានមរតកតេជោ។ ក្លិបសមាគមទាំងអស់នៅទូទាំងប្រទេសត្រូវមកដាក់ពាក្យ និងចុះឈ្មោះចូលរួមប្រកួតនៅទីស្នាក់ការសហព័ន្ធឲ្យបានមុនការប្រកួតមកដល់។សម្រាប់ កម្រិតអាយុដែលអាចចូលរួមប្រកួតបានបុរសអាយុចាប់ពី១៤ឆ្នាំឡើងទៅនារីចាប់ពី១៤ឆ្នាំឡើងទៅដែរនិងបុរសជនពិការ។ ចំពោះវិញ្ញាសាការប្រកួតយើងបែងចែកចេញជា ៣វិញ្ញាសាដោយបុរសមាន១៨វិញ្ញាសានារីមាន១៨វិញ្ញាសា និងជនពិការមាន២វិញ្ញាសា។


សូមបញ្ជាក់ថា ប្រភេទកីឡាហែលទឹកក្លិប និងសមាគមដែលខ្លាំងកន្លងមកមានសមាគមក្រសួងមហាផ្ទៃ និងក្លិបព្រឹទ្ធាចារ្យ ហែម ថុន ប៉ុន្តែពេលនេះសមាគក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមខេត្តកំពង់ចាមក៏ខ្លាំងដែរ។ មួយវិញទៀតនាពេលខាងមុខក្លិបស្រុកកោះធំក៏នឹងក្លាយជាក្លិបមួយខ្លាំងដែរហើយ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់