ហាប់គីដូកម្ពុជា តែងតាំងទីប្រឹក្សាចំនួន ៦រូបដើម្បីពង្រឹងសហព័ន្ធឱ្យកាន់តែខ្លាំង

នូ មករា January 29, 2019


ភ្នំពេញ៖ សហព័ន្ធកីឡាហាប់គីដូកម្ពុជាបានតែងតាំងទីប្រឹក្សាចំនួន៦រូបដើម្បីពង្រឹងជាជំនួយក្នុងការពង្រឹងសហព័ន្ធនេះឲ្យកាន់តែខ្លាំងថែមទៀត។ លោក ម៉ក់ សំអុល ដែលជាប្រធានសហព័ន្ធបានបញ្ជាក់ថា ទីប្រឹក្សាថ្មីទាំង៦រូបនេះមុននឹងសហព័ន្ធតែងតាំងគឺសមាជិកប្រតិបត្តិបានប្រជុំគ្នាដោយមានការគាំទ្រពីសម្លេងភាគច្រើន ដោយមានសមាសភាពដូចជា៖ លោក ខាំ ពិសិដ្ធ, លោក សុខ វ៉ា, លោក អ៊ឹង មុយលី, លោក ជា ប៊ុនឆាយ, លោក លី សុខុម និងលោក យឺន ពន្លក។

ប្រធានសហព័ន្ធរូបនេះបានឱ្យដឹងទៀតថា គោលបំណងសំខាន់នៃការពង្រីកទីប្រឹក្សាបែបនេះគឺដើម្បីឲ្យអស់លោកដែលជាទីប្រឹក្សាទាំងនោះជួយស្វែងរកថវិកាដើម្បីទ្រទ្រង់ដល់សហព័ន្ធឲ្យកាន់តែរឹងមាំថែមទៀត។ សូមបញ្ជាក់ថា ហាប់គីដូមានប្រភពនៅសាធារណរដ្ឋកូរ៉េខាងត្ងបូ និងជាប្រភេទកីឡាប្រយុទ្ធនៅក្រៅកីឡាអូ
ឡាំពិកប៉ុន្តែប្រភេទកីឡានេះមានការប្រកួតជើងឯកកម្រិតតំបន់ ទ្វីប និងពិភពលោកផងដែរ។

គួរបញ្ជាក់ដែរថា ដោយមានការគាំទ្រពី លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននោះ កីឡាហាប់គីដូបានបង្កើតក្លិបមួយជាលក្ខណៈអន្តរជាតិនៅខណ្ឌជ្រោយចង្វាជាមួយនឹងក្តីសង្ឃឹមថាកីឡាប្រយុទ្ធមួយនេះនឹងកាន់តែមានសន្ទុះខ្លាំងនៅកម្ពុជាជាក់ជាមិនខាន៕



អត្ថបទ៖ វ៉ាន្នី

មតិយោបល់