Chelsea បានត្រឹមស្មើជាមួយ Manchester United ខណៈក្លឹប Arsenal បន្តក្តីសង្ឃឹមក្នុងការយកពាន

លី រិទ្ធី February 8, 2016


សម្រាប់ការប្រកួត English Premier League សប្តាហ៍ទី ២៥​ នៅយប់ថ្ងៃអាទិត្យយប់មិញនេះក្លឹបតោខៀវ Chelsea រកបានគ្រាប់បាល់ចុងម៉ោងនាទីទី ៩០+១ ដោយកីឡាករ Diego Costa ជួយឲ្យក្រុមទទួលបាន ១ ពិន្ទុក្នុងជំនួបជាមួយក្លឹប Manchester United។ ទោះបីជាការប្រកួតទាំងមូលក្លឹបបិសាចក្រហម Manchester United គ្រប់គ្រងបានច្រើននឹង ធ្វើបានល្អជាងយ៉ាងណាតែគ្រាប់បាល់ដ៏អស្ចារ្យរបស់កីឡាករ Jesse Lingardនៅតែមិនអាចជួយឲ្យក្រុមទទួលបាន ៣ ពិន្ទុក្រោយការរកបានគ្រាប់បាល់ចុងម៉ោងរបស់កីឡាករ Diego Costa ជួយសង្រ្គោះឲ្យក្រុមទួលបាន ១ ពិន្ទុ។

12688241_1266158066741939_5685966053237427293_n

12651129_1266158236741922_5421902777458384257_n

ចំណែកមួយគូរទៀតវិញក្លឹប Arsenal បានយកឈ្នះលើក្លឹប Bournemouth ក្នុងលទ្ធផល ២-០ ដោយគ្រាប់បាល់រកបានដោយកីឡាករ Mesut Ozil និងកីឡាករ Alex Oxlade-Chamberlain គ្រាប់បាល់ទាំងពីរកើតឡើងនៅចន្លោះតែ ៨៨ វិនាទីតែប៉ុណ្ណោះ។ ការឈ្នះនេះជួយឲ្យក្លឹប Arsenal មាន ៤៨ ពិន្ទុដេលឈនៅលេខ ៣​ នៅពីក្រោយក្លឹប Leicester City ៥ ពិន្ទុ។ គួរបញ្ជាក់ផងដែរថាសម្រាប់ក្រោយក្លឹប Arsenal និងត្រូវជួបប្រកួតជាមួយក្លឹប Leicester City.

943927_1266184650072614_3128887779780728443_n

12642827_1266084703415942_3444068508537688017_n

12651101_1266084730082606_1687418945251738416_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Barclays Premier League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត