ក្លឹប Leicester City បន្តឈកំពូលតារាងនៅសប្តាហ៍ទី ២៥ នេះ
នូ មករា February 7, 2016
ក្លឹប Leicester City បន្តការឈ្នះរបស់ខ្លួនហើយធ្វើការនាំមុខទៅលើក្លឹបដែលឈលេខ ២ ក្នុងតារាងពិន្ទុសរុប ៥ ពិន្ទុក្រោយយកឈ្នះលើក្លឹប Manchester City ក្នុងការប្រកួតសប្តាហ៍ទី ២៥ កាលពីយប់មិញនេះ។ ការឈ្នះធ្វើឲ្យក្តីសង្ឃឹមលើកពានរបស់ក្លឹប Leicester City កាន់តែកើនឡើងខណៈក្លឹប Arsenal រងសម្ពាធដោយត្រូវយកឈ្នះឲ្យបានលើគូរប្រកួតរបស់ខ្លួនក្នុងយប់នេះ។ សម្រាប់លទ្ធផលផ្សេងទៀតក្នុងការប្រកួតយប់មិញនេះរួមមាន Aston Villa 2-0 Norwich, Liverpool 2-2 Sunderland, Newcastle 1-0 West Brom, Stoke 0-3 Everton , Swansea 1-1 Crystal Palace, Spurs 1-0 Watford
អត្ថបទ៖ រិទ្ធី
រូបភាព៖ Barclays Premier League