កីឡាករ ២៥នាក់ចូលរួមប្រកួតជើងឯកបុរសខ្លាំងក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ!

នូ មករា December 29, 2018


ភ្នំពេញ៖ កីឡាករ២៥រូបដែលសុទ្ធតែមានជំនឿចិត្តថាខ្លួនឯងខ្លាំងនោះបានដាក់ពាក្យចូលរួមប្រកួតជើងឯកបុរសខ្លាំងលើកទី១រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ទី៣១ ខែធ្នូនៅពហុកីឡដ្ឋានមរតកតេជោ។ លោក សំ សុខយី អគ្គលេខាធិការនៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានឲ្យដឹងថា ការប្រកួតនេះធ្វើឡើងដើម្បីអបអរសាទរពិធីសម្ពោធវិមានឈ្នះ ឈ្នះ និងខួប២០ឆ្នាំនៃនយោបាយឈ្នះ ឈ្នះរបស់ប្រទេសកម្ពុជា។

សម្រាប់ការប្រកួតវិញមានកីឡាករ២៥ចូលរួមដោយបានបែកចែកចេញជា២ពូលក្នុងមួយពូលមានកីឡាករ១២នាក់ និងពូលមួយទៀតមានកីឡាករ១៣នាក់។ សហព័ន្ធកីឡាលើកទម្ងន់កម្ពុបានដាក់៥វិញ្ញាសាក្នុងការប្រកួត គឺវិញ្ញាសា ឱបបាវខ្សាច់ ប្រមៀលកង់ឡាន អូសឡាន លើកទម្ងន់ធ្ងន់ និងលើកទម្ងន់ធ្ងន់បានយូរដោយកីឡាករម្នាក់ត្រូវលេងទាំង៥វិញ្ញាសាតែម្តង៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់