ព្រឹត្តិការណ៍ជិះកង់ដ៏ធំលាយឡំនឹងការយល់ដឹងពីបរិស្ថាន!

គឹមហុក May 11, 2015


នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ ព្រឹត្តិការណ៍ជិះកង់ដែលបានរៀបចំឡើងដោយ សហភាពអឺរ៉ុបនៅកម្ពុជា (European Union in Cambodia) ក្នុងគោលបំណងដើម្បីបរិស្ថាន ពោលគឺផ្តោតលើការប្រែប្រួលអាកាសធាតុដែលចេះតែឡើងកម្តៅមិនឈប់ឈរនោះទទួលបានការគាំទ្រក៏ដូចជាមានការចូលរួមពីសំណាក់សាធារណៈជនយ៉ាងច្រើនកុះករ។ ម្យ៉ាងទៀតកម្មវិធី “អឺរ៉ុបលើកកម្ពស់ការជិះកង់” នេះក៏ជាការជិះកង់កំសាន្តដែលមានអ្នកចូលរួមចំនួនជិត ៤.០០០នាក់ ដោយពួកគេបាននាំគ្នាជិះកង់យ៉ាងសប្បាយរីករាយលាយឡំនឹងមិត្តភាព និងជាពិសេសបានកាត់បន្ថយការបំពុលអាកាសធាតុតាមរយៈការមិនប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈក្នុងថ្ងៃនៃការជិះ​កង់ដើម្បីបរិស្ថាននេះផងដែរ។ ផ្តើមចេញដំណើរពីពហុកីឡដ្ឋានអូឡាំពិកនាវេលាម៉ោង ៧:០០ព្រឹកគេបានឃើញនូវស្នាមញញឹម ក៏ដូចជាភាពរីករាយដែលបានស្តែងឲ្យឃើញតាមរយៈទឹកមុខរបស់អ្នកចូលរួមប្រុសស្រីចម្រុះវ័យ មិនត្រឹមតែប៉ុណ្ណោះនាវេលារាត្រីក៏មានការប្រគុំតន្ត្រីជាសាធារណៈនៅឯសួនច្បារវត្តបុទុមវត្តីសម្រាប់មហាជនទូទៅទស្សនាថែមទៀតផង៕

cycling2

 

cycling1

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត