កម្មវិធី “រត់ដើម្បីក្តីស្រឡាញ់” វិលមកវិញនៅថ្ងៃទី១៤កុម្ភៈនេះហើយ!

គឹមហុក February 3, 2016


កីឡាគឺជាចំណែកមួយនៃជីវិតរបស់មនុស្សគ្រប់ៗរូបការហាត់កីឡាជាប្រចាំមិនត្រឺមតែអាចធ្វើឲ្យលោកអ្នកមានសុខភាពល្អនោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃការបង្កើនមិត្តភាព ក្តីស្រឡាញ់ចំពោះមនុស្សជុំវិញខ្លួន និងនាំមកនូវភាពស្រស់ស្រាយក្នុងចិត្តផងដែរ។

ក្នុងបុព្វហេតុដើម្បីជាការជួយជំរុញឲ្យមានការចូលរួមក្នុងការហាត់កីឡានេះហើយ ទើបកម្មវិធីរត់ប្រណាំងមហាជនមួយនឹងត្រូវប្រារព្ធឡើងនៅពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ នៅលើទឹកដីនៃទីក្រុងរណបកោះពេជ្រដូចកាលពីឆ្នាំមុនដែរ។ កម្មវិធីរត់ប្រណាំងដ៏មានប្រជាប្រិយនេះត្រូវបានរៀបចំឡើងដោយគណៈកម្មការស្ត្រីនិងកីឡាក្រោមការឧបត្ថម្ភដោយក្រុមហ៊ុនទូរស័ព្ទចល័ត Smart Axiata សាលារាជធានីភ្នំពេញ និងបណ្តាក្រុមហ៊ុនមួយចំនួនទៀតដោយមានចែកចេញជាច្រើនវិញ្ញាសាដូចជា៖ រត់អាយុក្រោម១៥ឆ្នាំ, រត់ចម្ងាយអាយុចាប់ពី១៦ឆ្នាំដល់៣០ឆ្នាំ, រត់ចាប់ពីអាយុ៣១ឆ្នាំឡើងទៅ,​ និងរត់ចងជើងជាគូចម្ងាយ២០០ម៉ែត្រផងដែរ។

ប្រិយមិត្តគ្រប់ៗរូប អាចចូលរួមក្នុងកម្មវិធីដ៏រីករាយនេះបានដោយត្រូវចុះឈ្មោះចូលរួមនៅទីស្នាក់ការរបស់គណៈកម្មការជាតិអូឡាំពិកកម្ពុជាចាប់ពីថ្ងៃនេះតទៅ៕

 

Running for Love at Koh Pich1

Running for Love at Koh Pich

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត