ការប្រកួតអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៨ នេះបញ្ចប់ដោយជោគជ័យ

នូ មករា December 24, 2018


ភ្នំពេញ៖ ការប្រកួតកីឡាអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៨ដែលបានចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូមកនោះបានបញ្ចប់ដោយជោគជ័យហើយនៅល្ងាចថ្ងៃទី២២ ខែធ្នូកន្លងទៅថ្មីៗនេះ។ សម្រាប់ឆ្នាំនេះមានកីឡាករ-កីឡាការិនី១១៦នាក់ក្នុងនោះមានកីឡាការិនី៤៩នាក់មកពីក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ, មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង, មន្ទីរមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ, មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រៃវែង, មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង, មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ, មន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប, មន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង, មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត, វិទ្យាល័យតាខ្មៅ, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងវិទ្យាស្ថានកំពង់ឈើទាល។

ក្នុងនោះដែរ វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន១៨ គឺ ១០០ម (បុរស-នារី) ២០០ម(បុរស-នារី),៨០០ម(បុរស-នារី),៥០០០ម(បុរស-នារី),លោតចម្ងាយ(បុរស-នារី),លោតកម្ពស់(បុរស-នារី),ចោលដុំដែក(បុរសនារី),ចោលស្ន(បុរស-នារី) និងរត់បណ្ដាក់ ១០០ម៉ែត្រ ៤ដង។ ជាមួយគ្នានេះ ក្រុមក្រសួងការពារជាតិដណ្តើមមេដាយមាស៦គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរឹទ្ធ៤គ្រឿង រីឯក្រសួងសេដ្ឋកិច្ចដណ្តើមមេដាយមាស៣គ្រឿង មេដាយប្រាក់៥គ្រឿង និងមេដាយសំរឹទ្ធ២គ្រឿង ចំពោះវិទ្យាស្ថានកីឡា និងមន្ទីរអយកស្ទឹងត្រែង ដណ្តើមមេដាយមាស២គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿងដូចគ្នា។ ចំណែកមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រៃវែងដណ្តើមមេដាយមាស២គ្រឿងក្រសួងមហាផ្ទៃដណ្តើមមេដាយមាស១គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរឹទ្ធ៣គ្រឿង, មន្ទីរអប់រំយុវជន និងកីឡាខេត្តខេត្តស្វាយរៀង និងមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំងណ្តើមមេដាយមាស១គ្រឿង៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់