ប្រាក់រង្វាន់ជាង ៤០០លានរៀល ត្រូវបានប្រគល់ជូនជ័យលាភី ៥ប្រភេទកីឡាព្រឹកមិញ

គឹម ហុក December 21, 2018


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានចូលរួមជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីចំនួន ៥ប្រភេទកីឡាដែលដណ្ដើមបានមេដាយពីការប្រកួតជាលក្ខណៈអន្តរជាតិកន្លងមក។ សម្រាប់ប្រាក់ដែលត្រូវប្រគល់ដល់ជ័យលាភីមានចំនួនសរុបទាំងអស់ ៤៧៣.៥០០.០០០រៀល។


សូមបញ្ជាក់ថា ប្រភេទកីឡាដែលត្រូវទទួលរង្វាន់នោះមានប្រភេទកីឡាគុនដាវក្នុងការប្រកួតសកលវិទ្យាល័យអាស៊ានលើកទី១ នៅម៉ាឡេស៊ីដែលមានចំនួនទឹកប្រាក់ ២១,០០០,០០០រៀល, ប្រភេទកីឡាការ៉ាតេការប្រកួតជ្រើសរើសជើងឯកអាស៊ីអគេ្នយ៍លើកទី៧នៅវៀតណាមចំនួនទឹកប្រាក់ ៤៩,៦០០,០០០រៀលចំណែកប្រភេទកីឡាសូហ្វតិន្នីសការប្រកួតជ្រើសរើសជើងឯកជ្រើសរើសជើងឯកនៅហ្វីលីពីនចំនួនទឹកប្រាក់ ១៤៨,៩០០,០០០រៀល, ប្រភេទកីឡាប្រណាំងកង់ការប្រកួតជ្រើសរើសជើងឯកអាស៊ីនៅមីយ៉ានម៉ាចំនួនទឹកប្រាក់ ៤៥,០០០,០០០រៀល និងប្រភេទកីឡាប៉េតង់ការប្រកួតជ្រើសរើសជើងឯកជ្រើសរើសជើងឯកអាស៊ីនៅប្រទេសថៃចំនួនទឹកប្រាក់២០៩,០០០,០០០រៀល៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់