គួរឱ្យសរសើរ! សាលី អ៊ូមើត និង មុីន មូសស្តាន ឈ្នះមេដាយកម្រិតពិភពលោក ៣គ្រឿងពីការប្រកួតម៉ូតូទឹកនៅថៃ

នូ មករា December 10, 2018


ថៃ៖ កីឡាករកម្ពុជា សាលី អ៊ូមើត និង មុីន មូសស្តាន ដែលសុទ្ធតែជាជើងខ្លាំងលើប្រភេទកីឡាម៉ូតូទឹកនោះកំពុងតែមានភាពលេចធ្លោលើឆាកអន្តរជាតិបន្ទាប់ពីដណ្តើមបានមេដាយកម្រិតពិភពលោកសរុបចំនួន ៣គ្រឿងពីព្រឹត្តិការណ៍ King Cup Jetski World Cup 2018 ដែលទើបតែបញ្ចប់នៅក្នុងប្រទេសថៃ ដោយ សាលី អ៊ូមើត ឈ្នះមេដាយមាស១ ស្របពេលដែលកីឡាករករ មុីន មូសស្តាន ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង។

គួររំលឹកថា កីឡាករម៉ូតូទឹកទាំង ២រូបរបស់កម្ពុជាបានចាកចេញពីកម្ពុជាកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅដើម្បីឆ្ពោះទៅកាន់ប្រទេសថៃក្នុងគោលដៅហ្វឹកហាត់ត្រៀមចូលរួមក្នុងការប្រកួតពានរង្វាន់ King’s Cup Jet Ski World Cup 2018 ដែលជាព្រឹត្តិការណ៍កម្រិតពិភពលោកនិងមានកីឡាករមកពីប្រទេសជិត ៥០លើពិភពលោកចូលរួម៕

អត្ថបទ៖ មករា

មតិយោបល់