អបអរសាទរ! កីឡាករម៉ូតូកម្ពុជា សាលី អ៊ូមើត ទើបតែឈ្នះមេដាយមាសពិភពលោកព្រឹកមិញ!

នូ មករា December 9, 2018


ភ្នំពេញ៖ នេះជាមោទកភាពបន្ថែមទៀតសម្រាប់វិស័យកីឡាម៉ូតូទឹកកម្ពុជា បន្ទាប់ពីកីឡាករ សាលី អ៊ូមើត ទើបតែដណ្តើមបានមេដាយមាស ១គ្រឿងលើវិញ្ញាសា Ski Modifier បន្ទាប់ពីប្រជែងឈ្នះកីឡាករ ១២រូបផ្សេងទៀតក្នុងការប្រកួតកម្រិតពិភពលោក King Cup Jet Ski World Cup 2018 នៅប្រទេសថៃ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨នេះ។ គួររំលឹកថា កីឡាករម៉ូតូទឹក ២រូបរបស់កម្ពុជាគឺ សាលី អ៊ូមើត និង ម៉ីន មូសស្តាន បានចាកចេញពីកម្ពុជាកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះដើម្បីឆ្ពោះទៅកាន់ប្រទេសថៃក្នុងគោលដៅហ្វឹកហាត់ត្រៀមចូលរួមក្នុងការប្រកួតពានរង្វាន់ King’s Cup Jet Ski World Cup 2018 ដែលជាព្រឹត្តិការណ៍កម្រិតពិភពលោកនិងមានកីឡាករមកពីប្រទេសជិត ៥០លើពិភពលោកចូលរួម។

សូមបញ្ជាក់ថា ម្ចាស់មេដាយមាសកីឡាអាសុី សាលី អ៊ូមើត ត្រូវប្រកួតលើវិញ្ញាសា Ski Modified ខណៈដែល មុីន មូស្តាន នឹងបង្ហាញខ្លួនក្នុងវិញ្ញាសានេះផង រួមទាំងវិញ្ញាសា Amateur Ski Modified ផងដែរនោះ ។ គួររំលឹកថា សាលី អ៊ូមើត ក៏ទើបតែដណ្តើមបានមេដាយប្រាក់ ១គ្រឿងនៅក្នុងការប្រកួតនៅរដ្ឋអារីហ្សូណា សហរដ្ឋអាម៉េរិគ លើវិញ្ញាសា Ski Modified ដែលព្រឹត្តិការណ៍នេះមានការចូលរួមពីកីឡាករមកពី ៦៣ប្រទេសលើពិភពលោកកាលពីខែតុលាមុននឹងបន្តឈ្នះមេដាយមាសពីការប្រកួតកម្រិតអន្តរជាតិក្នុងព្រឹត្តិការណ៍ 2018 Baili Liujiang International Jet Ski Open នៅប្រទេសចិនកាលពីចុងខែតុលាដដែលនោះ៕

អត្ថបទ៖ មករា

មតិយោបល់