៥ថ្ងៃទៀត ក្រុមកីឡាកាយវប្បកម្មកម្ពុជា នឹងចេញទៅប្រកួតជើងឯកពិភពលោកហើយ!

នូ មករា December 7, 2018


ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ បានដឹងថាប្រតិភូកីឡាកាយវប្បកម្មកម្ពុជាដែលដឹកនាំដោយ លោក ស៊ីម សុកមង្គលរស្មី នឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោកលើកទី១០ នៅទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៧៖៤០នាទីព្រឹក  ខណៈដែលការប្រកួតនឹងចាប់ផ្តើមពីចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។

សូមបញ្ជាក់ថា ក្នុងដំណើរចូលរួមនេះក៏នឹងមានវត្តមាន លោក លោក នុត សុផល ចៅក្រម  រួមជាមួយកីឡាករ សំបូរ ណាន ម្ចាស់មេដាយមាសលំដាប់ពិភពលោកទី៩, កីឡាករ ណុំ សុបិន្ត ម្ចាស់មេដាយសំរឹទ្ធលំដាប់ពិភពលោកទី៩ និងមេដាយមាសអាស៊ីអាគ្នេយ៍ទី១៥, កីឡាករ សំបូរ នន់ ម្ចាស់មេដាយមាសអាស៊ីអាគ្នេយ៍ទី១៥ ក៏ដូចជាកីឡាករ សំបូរ សុភ័ណ្ឌ ម្ចាស់មេដាយមាសអាស៊ីអាគ្នេយ៍ទី១៥ និងកីឡាករ ត្រឹង ចាន់ ម្ចាស់មេដាយសំរឹទ្ធអាស៊ីអាគ្នេយ៍ទី១៥៕

អត្ថបទ៖ មករា

មតិយោបល់