ការប្រកួតវាយសីពានរង្វាន់ 2015 All England Super Series Premier

គឹមហុក April 6, 2015


ការប្រកួតវាយសី 2015 All England Super Series Premier គឺជាការប្រកួតវាយសីជាលក្ខណៈ Super Series Tournament នៃកម្មវិធី 2015 BWF Super Series។  កម្មវិធីនេះប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដែលនៅក្នុងឆ្នាំនេះបានធ្វើឡើងនៅឯទីក្រុង  Birmingham ប្រទេសអង់គ្លេស។ ក្នុងការប្រកួតវាយសីពានរង្វាន់ 2015 All England Super Series Premier នេះគេបានចែកចេញជា 5 វិញ្ញាសាដូចជា ផ្នែកបុរសទោល ផ្នែកនារីទោល ផ្នែក បុរសជាគូ ផ្នែក​នារីជាគូ និង បុរសនារីជាគូ។

All England Super Series Premier

បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេលប៉ុន្មានថ្ងៃរួចមក យើងបានរកឃើញម្ចាស់ជើងពានរង្វាន់កម្មវិធី  2015 All England Super Series Premier ហើយពោលគឺ ផ្នែកបុរសទោលបានទៅលើកីឡាករ Chen Long សញ្ជាតិចិន ដោយបានយកឈ្នះកីឡាករសញ្ជាតិដាណាម៉ាក Jørgensen នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល 2 សិតដល់នឹង ១ គឺ  15-21,​21-17,21-15 ។ ក្នុងការប្រកួតនេះកីឡាករ Chen Long ដំបូងហាក់ដូចជាធ្វើមិនសូវជាបានល្អប៉ុន្មាននោះទេដោយបានបណ្តោយឲ្យកីឡាករសញ្ជាតិដាណាម៉ាក Jørgensen  យកឈ្នះនៅសិតទី 1 ក្នុងលទ្ធផល 21-15។ ប៉ុន្តែចូលដល់សិតទី 2 កីឡាករសញ្ជាតិចិនរូបនេះបានធ្វើការតបតទៅវិញដោយបានយកឈ្នះក្នុងលទ្ធផល 21-17 វិញ។ បន្ថែមពីលើនេះរូបគេទទួលបាននូវទំនុបចិត្តកាន់តែខ្លាំងដោយបន្តឈ្នះក្នុងសិតទី 3 ដែលជាសិតកាត់សេចក្តីក្នុងលទ្ធផល 21-15 ថែមទៀត។

ចំណែកឯការប្រកួតផ្នែកនារីទោលវិញគឺកីឡាការិនីសញ្ជាតិឥណ្ឌា Saina Nehwal បានយកចាញ់ក្រោមថ្វីដៃកីឡាការិនីសញ្ជាតិអេស្ប៉ាញ Carolina Marín ក្នុងលទ្ធផល 2 សិតទល់នឹង 1 គឺ 21-16, 14-21, 7-21។

ឆ្លងកាត់ការប្រកួតអស់រយៈពេលជិតមួយសប្តាហ៍រួចមកយើងបានរកឃើញជើងឯក 2015 All England Super Series Premier ដែលក្នុងនោះរួមមាន៖

Year Men’s singles Women’s singles Men’s doubles Women’s doubles Mixed doubles
2015  Chen​Long  Carolina Marín  Mathias Boe
Carsten Mogensen
 Bao Yixin
Tang Yuanting
 Zhang Nan
Zhao Yunlei

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត