គ្រូបង្វឹកហែលទឹកកម្ពុជា ៤រូបកំពុងបំប៉នសមត្ថភាពនៅប្រទេសថៃ

នូ មករា December 6, 2018


ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនគ្រូបង្វឹកកម្រិតខ្ពស់ ៤រូបទៅកាន់ប្រទេសថៃហើយដើម្បីចូលរួមវគ្គបំប៉នបច្ចេកទេសមួយនៅទីនោះ។ គ្រូបង្វឹកទាំង៤រូបនោះរួមមាន លោក នាង សុរិទ្ធិយ៉ា, លោក ហែមថុន ពន្លឺ, ចេង ពិរោធ និង យិន ដាវីន ដោយវគ្គនោះចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូក្រោមការឧបត្ថម្ភទាំងស្រុងពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA)។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ឲ្យដឹងថា វគ្គនោះមានឈ្មោះថា The FINA Open Water Swimming Clinic for Coaches ដើម្បីបំពេញតម្រូវការក៏ដូចជាពង្រឹងសមត្ថភាពក្រុមគ្រូបង្វឹកនានា ខណៈដែលកម្ពុជាដែលកំពុងតែត្រូវការគ្រូបង្វឹកលើផ្នែក Open Water ផងនោះបានចាត់ទុកថានេះជានេះជាឱកាសដ៏សំខាន់ដែលកម្ពុជានឹងទទួលបានគ្រូបង្គោលដែលមានសមត្ថភាពដើម្បីផ្ទេរចំណេះដឹងទាំងនេះដល់បណ្ដាក្លិបនានារបស់សហព័ន្ធតែម្តង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់