កម្ពុជា គ្រោងបង្កើតព្រឹត្តិការណ៍កីឡានៅលើភ្នំដងរែកដែលជាទីតាំងចុងក្រោយរបស់ខ្មែរក្រហម

នូ មករា December 6, 2018


ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសជាផ្លូវការហើយថា នឹងរៀបចំព្រឹត្តិការណ៍កីឡានៅតំបន់ប្រវត្តិសាស្រ្តភ្នំជាំនៃជួរភ្នំដងរែកដែលជាទីតាំងចុងក្រោយរបស់ខ្មែរក្រហមឲ្យបានមុនទិវាបុណ្យជាតិលើកទី៤០នៃថ្ងៃរំដោះ៧ មករា។ លោកបានបញ្ជាក់ថា នេះជាទីតាំងចុងក្រោយរបស់ខ្មែរក្រហមហើយទីនេះជាកន្លែងប្រជុំរបស់មេដឹកនាំកំពូលខ្មែរក្រ ហម ថែមទាំងជាកន្លែងបញ្ចុះសពមេខ្មែរក្រហម សុន សេន ហើយក៏ជាផ្ទះរបស់តាម៉ុក និងជាកន្លែងបូជាសព ប៉ុល ពត ទៀតផង។

មិនតែប៉ុណ្ណោះទីនោះក៏ជាទីបង្ហាញពីភាពជោគជ័យរបស់សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ក្នុងការអនុវត្តន៍នយោបាយឈ្នះ ឈ្នះផងដែរ ដោយសព្វថ្ងៃមានបណ្ដាអ្នកស្រាវជ្រាវ អង្គទូតនិងជនបរទេសចូលចិត្តទៅទស្សនា និងសិក្សាពីទីនោះណាស់ ហេតុនេះហើយទើបក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសហការណ៍គ្នាជាមួយអាជ្ញាធរខេត្ត ស្រុកដើម្បីរៀបចំព្រឹត្តិការណ៍កីឡានៅទីនោះដើម្បីឲ្យអ្នកស្រករក្រោយបានដឹងពីរបបឃោរឃៅរបស់ខ្មែរក្រហម។

សូមបញ្ជាក់ថា នៅទីនោះប្រភេទកីឡាដែលអាចដាក់ឲ្យលេងបានគឺរត់ឡើងភ្នំ និងដើរឡើងភ្នំដោយកាន់ឈើច្រត់ចំនួន២ដើម្បីជួយទប់ខ្លួនពេលឡើងភ្នំ ដែលប្រភេទកីឡានេះនៅបរទេសគេចូលចិត្តលេងណាស់៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់