ការប្រកួតហែលទឹកពានតេជោសែន លើកទី៤ ឆ្នាំ២០១៨ ដំណើរការដោយជោគជ័យ

នូ មករា December 6, 2018


ភ្នំពេញ៖ ក្រុមកីឡាករកីឡាការិនីនៃក្រសួងក្រសួងសាធារណការនិងដឹកជញ្ជូនបានដណ្តើមជើងឯកក្នុងការប្រកួតដណ្តើមពានរង្វាន់កីឡាហែលទឹកតេជោសែនលើកទី៤ឆ្នាំ២០១៨នាមណ្ឌលកីឡាហែលទឹកនាមជ្ឈមណ្ដលតេជោសែនខេត្តកំពង់ចាម ដោយឈ្នះបានមេដាយ២៤គ្រឿង មានមេដាយមាស៩គ្រឿង ប្រាក់៨គ្រឿងនិងសំរឹទ្ធ ៧គ្រឿង ចំណែកក្រសួងមហាផ្ទៃបានលេខ២ ដោយដណ្តើមបានមេដាយ២១គ្រឿងមានមេដាយមាស៦គ្រឿង ប្រាក់៧គ្រឿង និងសំរឹទ្ធ៨គ្រឿង, សាលាខេមវីដអន្តរជាតិដណ្តើមបានមេដាយ៧គ្រឿង មានមេដាយមាស៤គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ២គ្រឿង ។

ចំពោះក្រុមក្រសួងព័ត៌មានដណ្តើមបានមេដាយ៦គ្រឿង មានមេដាយមាស៣គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿង, ក្លិបនាគរាជ(ខេត្តកំពង់ចាម)ដណ្តើមបានមេដាយ៩គ្រឿង មានមេដាយមាស២គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ៣គ្រឿង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយ៧គ្រឿង មានមេដាយមាស១គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៣គ្រឿង។ ដោយឡែកក្លិបមច្ឆានុបដណ្តើមបានមេដាយ៤គ្រឿង មានមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ២គ្រឿង និងប៉ារ៉ាអូឡាំពិកដណ្តើមបានមេដាយ៩គ្រឿង មានមេដាយមាស៣គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៣គ្រឿង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់