ក្រុមកីឡាចំបាប់ ក្រសួងសេដ្ឋកិច្ច ទទួលបានប្រាក់លើកទឹកចិត្តក្រោយជោគជ័យក្នុងការប្រកួតជើងឯកជាតិ និងអន្តរជាតិ

នូ មករា December 3, 2018


ភ្នំពេញ៖ លោក ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងឲ្យលោកអគ្គបណ្ឌិតសភាចារ្យ  អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឧបត្ថម្ភថវិកា លើកទឹកចិត្តគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំបាប់ដែលបានទទួលលទ្ធផលល្អក្នុងការប្រកួតចំបាប់ជើងឯកថ្នាក់ជាតិដែលទើបតែបញ្ចប់ទៅពេលថ្មីៗនេះ។ ក្នុងឳកាសពិធីប្រគល់ថវិកាលើកទឹកចិត្តនេះក៏មានការអញ្ជើញចូលរួមពី លោក ងី តាយី ដែលជាប្រធានក្លិបកីឡាចំបាប់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងលោក Casey Barnett អនុប្រធានសហព័ន្ធ និងនាយកសាលា CamEd ផងដែរ។
លោក ងី តាយី បានមានប្រសាសន៍ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យនិងក្នុងនាមរូបលោកផ្ទាល់ដោយបានកោតសរសើរក្រុម កីឡាករ-កីឡាការិនីចំបាប់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានដណ្តើមមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធនៅលើកឆាកអន្តរជាតិនិងជាតិនាពេលថ្មីៗនេះ ។ ក្នុងនោះលោកអគ្គបណ្ឌិតសភាចារ្យបានឧបត្ថម្ភដល់អត្តពលិកក្នុងការប្រកួតចំបាប់ជើងឯកថ្នាក់ជាតិចំនួន១៦នាក់ក្នុងមួយម្នាក់ចំនួន១០០ដុល្លារផងដែរ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់