ក្រុម Black Hawk គ្រងជើងឯកពានបាល់បោះ CamEd Men’s Basketball Tournament 2018

នូ មករា December 3, 2018


ភ្នំពេញ៖ ក្រុមបាល់បោះ Black Hawk បានគ្រងតំណែងជើងឯកពានរង្វាន់បាល់បោះ “CamEd Men’s Basketball Tournament 2018” ដែលរៀបចំឡើយដោយសាលា CamEd ផ្ទាល់នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នាទីលានបាល់ Premium Sports Club។ ក្រុមបាល់បោះ Black Hawk បានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះក្រុមបាល់បោះ Bumblebee ក្នុងលទ្ធផល ១៤ទល់៨ នៅវគ្គផ្តាច់ព្រ័ត្ររួចមក។

 

ជាមួយនឹងជ័យជម្នះនេះបានធ្វើឲ្យក្រុម Black Hawk ក្លាយជាក្រុមជើងឯកសម្រាប់ឆ្នាំនេះរីឯក្រុមបាល់បោះ Bumblebee បានត្រឹមជើងឯករង ចំណែកក្រុម Viper X ជាប់ចំណាត់ថ្នាក់លេខ៣។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមតាំងថ្ងៃទី១៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ ២០១៨ ទើបបញ្ចប់ ដោយមានក្រុមចំនួន១៣ចូលរួមនិងចែកចេញជា ២ពូល។ លោក Cassy Barnet នាយកសាលា Cam Ed បានបញ្ជាក់ថា ការបង្កើតព្រឹត្តិការណ៍កីឡាសម្រាប់សាលាវាគឺជាមេរៀនមួយដ៏សំខាន់ណាស់ព្រោះកីឡាធ្វើឲ្យមនុស្សចេះទទួលខុសត្រូវលើខ្លួនឯង និងចេះធ្វើការងារជាក្រុមរួមទាំងការពង្រឹងមិត្តភាពនិងសុខភាពផងដែរ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់