Man UTD បន្តកិច្ចសន្យាឱ្យ De Gea ដល់ឆ្នាំ២០២០

មាស សុផាណារ៉ុង November 30, 2018


អន្តរជាតិ៖ ក្លិបបិសាចក្រហម Manchester United បានអនុវត្តជម្រើសរបស់ខ្លួនដើម្បីចងជើងតួអង្គសំខាន់ក្នុងការរារាំងសំណាញ់ទីគឺអ្នកចាំទី David de Gea សម្រាប់រយៈពេល១២ខែបន្ថែមទៀតមុនពិភាក្សាបន្តលើព្រមកិច្ចព្រមព្រៀងរយៈពេលវែងថ្មីមួយទៀត។

Man Utd បានម្រេចចិត្តដើម្បីបន្តកិច្ចសន្យាដល់កីឡាករ David de Gea សម្រាប់រយៈពេលមួយឆ្នាំបន្ថែមទៀត ដើម្បីចងអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះឱ្យបន្តនៅទឹកដី Old Trafford រហូតដល់ឆ្នាំ២០២០។ De Gea ធ្លាប់បានបន្តកិច្ចសន្យារយៈពេល៤ឆ្នាំម្ដងរួចមកហើយកាលពីខែកញ្ញា ឆ្នាំ២០១៥ ប៉ុន្មានថ្ងៃបន្ទាប់ពីមានការលេចលឺពត៌មានជុំវិញការផ្លាស់ប្តូរទៅកាន់ក្លិបស្តេចស Real Madrid នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។ ចាំបានថាក្រោយ Man Utd ឈ្នះ Young Boys ១-០ កាលពីថ្ងៃអង្គារទី២៧ ខែវិច្ឆិកា លោក Jose Mourinho ក៏បានបញ្ជាក់ថា ក្លិបបិសាចក្រហមចង់រក្សាអ្នកចាំទីដែលលោកពណ៌នាថាល្អបំផុតក្នុងពិភពលោកនេះបន្តទៀតផងដែរ។

គួរបញ្ជាក់ថា David de Gea បានផ្លាស់ពី Atletico Madrid មកចូលរួម Man Utd ក្នុងឆ្នាំ២០១១ ដោយកាលនោះស្ថិតនៅក្រោមការគ្រប់គ្រងដោយ លោក Sir Alex Ferguson៕

 

ប្រភព៖ Goal

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់