កម្មវិធីប្រកួតវាយកូនហ្គោល WGC-Cadillac Championship 2015

គឹមហុក April 7, 2015


ការប្រកួត World Golf Championships-Cadillac Championship 2015 គឺជាកម្មវិធីប្រកួតកីឡាវាយកូន ហ្គោលអាជីព និងជាកម្មវិធីប្រកួតវាយកូនហ្គោលធំមួយក្នុងចំណោមការប្រកួតធំៗទាំង 4 របស់ World Golf Championships។ កម្មវិធីនេះរៀបចំឡើងដោយ International Federation of  PGA Tours ចំណែកឯប្រាក់រង្វាន់វិញគឺស្ថិតនៅក្រោមការឧបត្ថម្ភរបស់ PGA Tour និង European Tour។

កម្មវិធី WGC-Cadillac Championship 2015 នេះបានចាប់ផ្តើមប្រកួតនៅថ្ងៃទី 5 ដល់ 8 ខែមិនា នៅ Doral Golf Resort & Spa ក្នុងរដ្ឋ Florida សហរដ្ឋអាម៉េរិគ។ ទីលានប្រកួតមានចម្ងាយ 7,528 yards ស្មើនឹង 6,884 ម៉ែត្រ ដោយប្រាក់រង្វាន់សរុបមានចំនួន $9,250,000 ហើយជើងឯកនឹងទទួលបានប្រាក់រង្វាន់ $1,570,000 ផងដែរ។

WGC-Cadillac Championship 2015

ជើងឯកដែលឈ្នះក្នុងកម្មវិធី World Golf Championships-Cadillac Championship 2015 នេះនឹងទទួលបានប្រាក់រង្វាន់ 1,570,000 ដុល្លារអាម៉េរិគ និងទទួលបាន 550 ពិន្ទុថែមទៀត។ ក្រោយពីបានធ្វើការប្រកួតអស់រយៈពេល 4 ថ្ងៃរួចមកកីឡាករដែលឈ្នះពានរង្វាន់នេះគឺ កីឡាករសញ្ជាតិ អាម៉េរិគ  Dustin Johnson ដែលធ្វើបាន ចំនួន 279 ពិន្ទុ (-9)។

ឈ្មោះ   Dustin Johnson

សញ្ជាតិ អាម៉េរិគ

អាយុ 30 ឆ្នាំ

ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី 22 ខែមិថុនា ឆ្នាំ1984

ទីកន្លែងកំណើត  Columbia, South California សហរដ្ឋអាម៉េរិគ

កម្ពស់ 1,93 ម៉ែត្រ

ទម្ងន់ 86 គីឡូក្រាម

ក្លាយជាកីឡាករអាជីពឆ្នាំ 2007

 

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត