ក្រុមកីឡាសូហ្វតិន្នីសកម្ពុជា ត្រឡប់មកពីកូរ៉េខាងត្បូងវិញដោយឈ្នះមេដាយសំរឹទ្ធ ២គ្រឿង

នូ មករា November 29, 2018


ភ្នំពេញ៖ ក្រុមកីឡាសូហ្វតិន្នីសកម្ពុជាបានត្រឡប់មកពីចូលរួមប្រកួតនៅសាធរណរដ្ឋកូរ៉េវិញហើយដោយដណ្ដើមបានមេដាយសំរឹទ្ធចំនួន២គ្រឿងដោយកម្ពុជាបានបញ្ជូនកីឡាករចំនួន ៦រូប និងកីឡាការិនីចំនួន ៦រូបទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The 3rd World Junior Solt Tennis Championship Suncheon Korean នាទីក្រុងស៊ូនឈាន់ (Suncheon) សាធារណរដ្ឋកូរ៉េខាងត្បូង។ នេះជាការប្រកួតលើកទី៣នៃព្រឹត្តិការណ៍ជើងឯកយុវជនពិភពលោក​ប៉ុន្តែសម្រាប់កម្ពុជាទើបតែចូលរួមប្រកួតជាលើកទី១នេះទេ។ ព្រឹត្តិការណ៍នេះមានប្រទេសចំនួន ៣០ចូលរួមហើយកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធលើវិញ្ញាសាវាយគូយុវជនអាយុក្រោម២១ឆ្នាំ។

លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីកម្ពុជាដែលជាប្រធានប្រតិភូបានឲ្យដឹងថា ការប្រកួតជើងឯកពិភពលោកបែបនេះមានលក្ខណៈតឹងតែងណាស់តែលោកបានចាត់ទុកថានេះជាមោទកភាពមួយរបស់កម្ពុជាព្រោះកម្ពុជាបញ្ជូនកីឡាករ-កីឡាការិនីទៅចូលរួមតែ១២រូបប៉ុណ្ណោះក៏ដណ្ដើមបានមេដាយសំរិទ្ធ២ គ្រឿងមកវិញ ខណៈដែលប្រទេសខ្លះទៀត ដូចជាប្រទេសឥណ្ឌាជាដើមបានបញ្ជូនទៅចូលរួមចំនួន៤០រូប តែឈ្នះបានមេដាយសំរឹទ្ធតែមួយគ្រឿងប៉ុណ្ណោះ។ សូមបញ្ជាក់ថា ជាមួយនឹងការចូលរួមប្រកួតជើងឯកយុវជនពិភពលោកនេះកម្ពុជាក៏បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Korea-Cup ដែរតែមិនទទួលបានមេដាយដូចកាលពីឆ្នាំ២០១៦ឡើយ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់