កំពង់ចាម បន្តធ្វើម្ចាស់ផ្ទះការប្រកួតហែលទឹកពានសម្ដេចតេជោឆ្នាំនេះ

នូ មករា November 28, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាហែលទឹកកម្ពុជាបានប្រកាសជាផ្លូវការហើយពីព្រឹត្តិការណ៍ការប្រកួតហែលទឹកដណ្ដើមពានរង្វាន់សម្ដេចតេជោសែនឆ្នាំ២០១៨លើកទី៤ ដែលនឹងធ្វើរយៈពេល៣ថ្ងៃនៅមជ្ឈមណ្ឌលហែលទឹកតេជោសែននាខេត្តកំពង់ចាម ដែលរៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជាបានប្រាប់ឲ្យដឹងថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយដើម្បីអបអរសាទរថ្ងៃកំណើតរណសិរ្សសង្គ្រោះជាតិ២ធ្នូ ឆ្នាំ១៩៧៨ ចំពោះព្រឹត្តិការណ៍នេះក៏បង្ហាញពីការបណ្ដុះបណ្ដាល កីឡាករ-កីឡាការិនីកម្រិតថ្នាលទៀតផង។
លោកអគ្គលេខាធិការសហព័ន្ធបានបន្តថា ការប្រកួតចែកចេញជា ៤ប្រភេទ គឺកុមារា-កុមារីអាយុ ក្រោម១៥ឆ្នាំ, កុមារា-កុមារីអាយុក្រោម១៣ឆ្នាំ និងជនពិការដោយការប្រកួតនឹងប្រព្រឹត្តនៅចាប់ថ្ងៃទី៣០ ខែវិច្ឆិការហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់