Muangthong United បានតែងតាំងអតីតកីឡាករជម្រើសជាតិថៃធ្វើជាគ្រូបង្គោលថ្មីរបស់ក្លឹប

គឹមហុក January 21, 2016


បន្ទាប់ពីបានបណ្ដេញគ្រូបង្វឹកចាស់លោក Dragan Talajic ចេញពីក្លឹបមក, ក្លឹប Muangthong United បានបង្ហាញមុខលោកគ្រូបង្វឹកថ្មីគឺលោក Totchatawan Sripan។ លោកគ្រូបង្វឹកវ័យ៤៥ឆ្នាំរូបនេះនឹងមកកាន់តំណែងនៅពេលក្រុម Muangthong United​​ ប្រកួតមិត្តភាពជាមួយក្រុម Becamex Binh Doung នៅប្រទេសវៀតណាម។ ជំនួបផ្លូវការដំបូងរបស់លោកគ្រូ Totchatawan Sripan នេះ គឺដឹកនាំក្រុម Muangthong United ប៉ះជាមួយក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី នៅក្នុងការប្រកួតជំរុះជុំទី២នៃពាន់រង្វាន់ AFC Champion League។
លោកគ្រូបង្វឹក Totchtawan ដែលគេនិយមហៅថា Tawan Sripan គឺជាខ្សែបម្រើយ៉ាងសំខាន់ និងជាវិរះបុរសរបស់ប្រទេសថៃ ដែលជួយអោយក្រុមជម្រើសជាតិថៃឈ្នះពាន់រង្វាន់ AFF Championship ៣ដង និងពាន់រង្វាន់មេដាយមាសស៊ីហ្គេមចំនួន ៤ដង។ គាត់ចាប់ផ្ដើមអាជីពជាគ្រូបង្វឹកតាំងពីឆ្នាំ ២០០៩ ដែលកាលនោះគាត់ធ្វើជាគ្រូបង្វឹកផងនិងកីឡាករផង នៅក្លឹប BEC Tero Sasana នឹងជួយអោយក្រុមនេះឈានដល់វគ្គផ្ដាច់ព្រ័ត្រពាន់រង្វាន់ FA Cup ផងដែរ។ បន្ទាប់មកលោកគ្រូបង្វឹករូបនេះបានផ្លាស់ទៅក្រុម Saraburi ដែលជាទឹកដីកំណើតរបស់គាត់ ហើយបានជួយអោយក្រុមនេះឡើងមកលេងនៅលីកកំពូលរបស់ថៃក្នុងឆ្នាំ២០១៤។ លោកគ្រូបង្វឹក Totchtawan រូបនេះបានមកជំនួសតំណែងរ​បស់លោក Attaphol Puspakom ដែលជាគ្រូបង្គោលរបស់ Police United នៅពាក់កណ្ដាលរដូវកាល ២០១៥ ហើយលោកក៏បានជួយអោយក្លឹបនេះឈ្នះពាន់រង្វាន់ Division 1 របស់ប្រទេសថៃ។

Totchatawan Sripan

តើលោកគ្រូបង្វឹក Totchtawan អាចជួយអោយក្រុម Muangthong United ឈ្នះពាន់រង្វាន់ក្នុងឆ្នាំនេះបានឬទេ?

 

ប្រែសំរួល៖ គឹមហុក

ប្រភព៖ Football Forward Thailand

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត