ចំបាប់កម្ពុជាដណ្តើមបានមេដាយ ១៦គ្រឿងពីការប្រកួតកីឡាជើងឯកអាស៊ីអាគ្នេយ៍

នូ មករា November 10, 2018


ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីចំបាប់កម្ពុជាដណ្តើមបានមេដាយចំនួន១ ៦គ្រឿងពីព្រឹត្តិការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឬ “ Southeast Wrestling and Grappling Championships Philippines” ទីក្រុង San Pablo ប្រទេសហ្វីលីពីនដែលការប្រកួតប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ មេដាយសរុបចំនួន១៦គ្រឿង ក្នុងនោះមានមេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់ចំនួន ៤គ្រឿង និងមេដាយសំរឹទ្ធចំនួន ៩គ្រឿង ។

ចំពោះអត្តពលិកដែលឈ្នះមេដាយមានដូចជា៖ កីឡាករ ឌន សៅ ទទួលបានមេដាយមាស១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង, កីឡាករ ចាប សុខលី ទទួលបានមេដាយមាស១គ្រឿង, កីឡាករ ច្រាយ ប្រុស ទទួលបានមេដាយមាស១គ្រឿង ។ ចំពោះកីឡាការិនី សឿន នឿន ទទួលបានមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង, កីឡាករ កែវ សុភ័ក្រ ទទួលបានមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង, កីឡាការិនី ជា កញ្ញា ទទួលបានមេដាយប្រាក់១គ្រឿង និងកីឡាការិនី វថ្ថា លក្ខិណា ទទួលបានមេដាយប្រាក់១គ្រឿង ។ កីឡាករ ហេង វុទ្ធី ទទួលបានមេដាយសំរឹទ្ធ២គ្រឿង, កីឡាករ ឆាំ ពិសិន ទទួលបានមេដាយសំរឹទ្ធ២គ្រឿង, កីឡាការិនី ឌិត សំណាង ទទួលបានមេដាយសំរឹទ្ធ១គ្រឿង និងកីឡាការិនី ឌន ស្រស់ ទទួលបានមេដាយសំរឹទ្ធ១គ្រឿង ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់