អបអរសាទរ! វ៉ូវីណាមកម្ពុជា ដណ្តើមបានមេដាយសរុប ៣៦គ្រឿងពីការប្រកួតជើងឯកទ្វីបអាសុី

នូ មករា November 6, 2018


ឥណ្ឌូនេសុី៖ ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជាដែលទើបតែបញ្ចប់បេសកកម្មនៅប្រទេសឥណ្ឌូនេសុីក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមជើងឯកទ្វីបអាសុីលើកទី៤ ដែលមានប្រទេសចំនួន ១៧ចូលរួមនោះ បានទទួលលទ្ធផលល្អគួរឱ្យកោតសសើរពោលគឺថ្វីត្បិតទើបតែបានចូលរួមជាលើកដំបូងក៏ពិតមែន ប៉ុន្តែក្រុមកីឡាករ កីឡាការិនីកម្ពុជា ដណ្តើមបានមេដាយសរុបដល់ទៅ ៣៦គ្រឿងក្នុងនោះរួមមានមេដាយមាស១១ ប្រាក់១១ នឹងសំរឹទ្ធ១៤ ផងដែរ ។ ចំពោះជ័យលាភីមានដូចខាងក្រោម៖


•មេដាយមាសបានទៅលើប្រភេទវិញ្ញាសាប្រយុទ្ធទំងន់ ៥៧គ.ក នារី ( កីឡាករ បុិច ជំនោរ )
•មេដាយមាសបានទៅលើប្រភេទវិញ្ញាសាសម្តែងនារីម្នាក់ បុរស៣នាក់មានអាវុធ ( កីឡាការនី ប៉ាល់ ឆរស្មី, លី បូរ៉ាមី, សាន សុជាតិ, ប្រាក់ សុវណ្ណនី )
•មេដាយមាសបានទៅលើប្រភេទវិញ្ញាសាមេគុណបុរស ( កីឡាករ លី បូរ៉ាមី )
•មេដាយមាសបានទៅលើប្រភេទវិញ្ញាសាសម្តែងក្រុមដាវបុរស៤នាក់ ( កីឡាករ ម៉េត សារី, ម៉េត សុភក្រ្តា, លី បូរ៉ាមី, អុឹម ឡាំងឈុង )


•មេដាយមាសបានទៅវិញ្ញាសាសម្តែងក្រុមដាវនារី៤នាក់ ( កីឡាការនី ប៉ាល់ ឆរស្មី, ពៅ សុខា, សឿ ច័ន្ទលក្ខិណា, សុក សុភី )
•មេដាយមាសវិញ្ញាសាសម្តែងក្រុមនារី៣នាក់ បុរស៣នាក់ ( កីឡាការនី ប៉ាល់ ឆរស្មី, ពៅ សុខា, សឿ ច័ន្ទលក្ខិណា, ម៉េត សុភក្រ្តា, ជិន ពិសិដ្ឋ, ផាន ហូហុីម )
•មេដាយមាសវិញ្ញាសាសម្តែងក្រុមកាំបិតធំបុរសពីរនាក់ ( កីឡាករ ជិន ពិសិដ្ឋ, ជ្រិន ប៊ុនឡុង )
•មេដាយប្រាក់វិញ្ញាសាសម្តែងមេគុណបុរស ( កីឡាករ អុឹម ឡាំងឈុង )

 


•មេដាយប្រាក់វិញ្ញាសាសម្តែងមេគុណបុរស ( កីឡាករ ម៉េត សារី )
•មេដាយប្រាក់វិញ្ញាសាសម្តែងនារីម្នាក់ បុរសម្នាក់ ( កីឡាករ លី បូរ៉ាមី, ពៅ សុខា )
•មេដាយប្រាក់វិញ្ញាសាសម្តែងនារីមេគុណកាបិតធំ ( កីឡាការនី ប៉ាល់ ឆរស្មី )
•មេដាយប្រាក់វិញ្ញាសាសម្តែងក្រុមបុរស៤នាក់មានអាវុធ ( កីឡាករ សាន សុជាតិ, ជិន ពិសិដ្ឋ, ជ្រិន ប៊ុនឡុង, ផាន ហូ ហុីម )
•មេដាយសំរឹទ្ធវិញ្ញាសាសម្តែងមេគុនដាវនារី ( កីឡាការនី ពៅ សុខា )


•មេដាយសំរឹទ្ធវិញ្ញាសាសម្តែងដាវនារី២នាក់ ( កីឡាការនី ពៅ សុខា, សឿ ច័ន្ទលក្ខិណា )
•មេដាយសំរឹទ្ធវិញ្ញាសាសម្តែងមេគុណនារី ( កីឡាការនី សឿ ច័ន្ទលក្ខិណា )
•មេដាយសំរឹទ្ធវិញ្ញាសាប្រយុទ្ធទំងន់៥១គ.ក( កីឡាការនី សុក សុភី )
•មេដាយសំរឹទ្ធវិញ្ញាសាប្រយុទ្ធទំងន់៤៥គ.ក នារី ( កីឡាការនី ឃន ចាន់សុភក្រនាថ )
•មេដាយសំរឹទ្ធវិញ្ញាសាប្រយុទ្ធទំងន់៥៧គ.ក បុរស ( កីឡាករ ផាន ហូហុីម )
•មេដាយសំរឹទ្ធវិញ្ញាសាប្រយុទ្ធទំងន់៤២គ.ក នារី ( កីឡាការនី ប៉ាល់ ឆរស្មី )

សូមបញ្ជាក់ថា សម្រាប់ការចូលរួមជាលើកដំបូងនេះ សហព័ន្ធវ៉ូវីណាមកម្ពុជាបានបញ្ជូនកីឡាករទៅចូលរួមចំនួន ១២នាក់ និងកីឡាការិនី៨នាក់ ដោយប្រកួតលើ ៣៧វិញ្ញាសាដែលក្នុងនោះវិញ្ញាសាប្រយុទ្ធនារីមាន៥ប្រភេទទម្ងន់ និងកីឡាករមាន៤ប្រភេទទម្ងន់ ចំពោះវិញ្ញាសាសម្តែងមានចំនួន ២៨វិញ្ញាសា ៕

អត្ថបទ៖ មករា

មតិយោបល់