បើកឆាកភ្លាម វ៉ូវីណាមកម្ពុជា ដណ្តើមបានមេដាយ ១៧គ្រឿងក្នុងការប្រកួតជើងឯកទ្វីបអាសុី

នូ មករា November 5, 2018


ឥណ្ឌូនេសុី៖ ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជាដែលកំពុងស្ថិតនៅប្រទេសឥណ្ឌូនេសុីដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកូតដណ្តើមជើងឯកទ្វីបអាសុីលើកទី៤ ដែលមានប្រទេសចំនួន ១៧ចូលរួមនោះ បានទទួលលទ្ធផលល្អគួរឱ្យកោតសសើរពោលគឺបើកឆាកភ្លាមក្រុមកម្ពុជាឈ្នះបានមេដាយសរុប ១៧គ្រឿងក្នុងនោះរួមមាន៖ មាស៤ ប្រាក់៦ និងសំរឹទ្ធ៧ ដែលជ័យលាភីមានដូចខាងក្រោម៖


•មេដាយមាសទី១បានទៅលើប្រភេទវិញ្ញាសាប្រយុទ្ធទំងន់ ៥៤គ.ក បុរស ( កីឡាករ ទិន ឌិន )
•មេដាយមាសទី២បានទៅលើប្រភេទវិញ្ញាសាប្រយុទ្ធទំងន់ ៤៨គ.ក នារី ( កីឡាការនី ហុឹម ដាណេ )
•មេដាយមាសទី៣បានទៅលើប្រភេទវិញ្ញាសាប្រយុទ្ធទំងន់ ៥៤គ.ក នារី ( កីឡាការនី អេ ព្រីយ៉ានុតភូថង )
•មេដាយមាសទី៤បានទៅលើប្រភេទវិញ្ញាសាសម្តែងក្រុមបុរស៦នាក់ ( កីឡាករ ម៉េត សារី, ម៉េត សុភក្រ្តា, ជិន ពិសិដ្ឋ, ជ្រិន ប៊ុនឡុង, នី ទីហ្សា, ផាន ហូហុីម )
•មេដាយប្រាក់បានទៅវិញ្ញាសាសម្តែងបុរសបួននាក់កៀបករ ( កីឡាករ លី បូរ៉ាមី, សាន សុជាតិ, ជិន ពិសិដ្ឋ, ជ្រិន ប៊ុនឡុង )
•មេដាយប្រាក់វិញ្ញាសាសម្តែងក្រុមនារី៦នាក់ ( កីឡាការនី ប៉ាល់ ឆរស្មី, ពៅ សុខា, សឿ ច័ន្ទលក្ខិណា, សុក សុភី, ឃន ចាន់សុភក្រនាថ, ហុឹម ដាណេ )
•មេដាយប្រាក់វិញ្ញាសាសម្តែងក្រុមបុរសពីរនាក់គ្មានអាវុធ ( កីឡាករ ម៉េត សារី, ម៉េត សុភក្រ្តា )
•មេដាយប្រាក់វិញ្ញាសាសម្តែងក្រុមនារីពីរនាក់គ្មានអាវុធ ( កីឡាការនី ពៅ សុខា, សឿ ច័ន្ទលក្ខិណា )
•មេដាយប្រាក់វិញ្ញាសាសម្តែងមេគុណកាំបិតធំបុរស ( កីឡាករ លី បូរ៉ាមី )
•មេដាយប្រាក់វិញ្ញាសាប្រយុទ្ធទំងន់៦៨គ.ក ( កីឡាករ ជ្រិន ប៊ុនឡុង )
•មេដាយសំរឹទ្ធវិញ្ញាសាសម្តែងនារីមេគុណកាបិតភ្លោះ ( កីឡាការនី ប៉ាល់ ឆរស្មី )
•មេដាយសំរឹទ្ធវិញ្ញាសាសម្តែងមេគុណនារី ( កីឡាការនី សឿ ច័ន្ទលក្ខិណា )
•មេដាយសំរឹទ្ធវិញ្ញាសាសម្តែងមេគុណដំបងបុរស ( កីឡាករ ប្រាក់ សុវណ្ណនី )
•មេដាយសំរឹទ្ធវិញ្ញាសាសម្តែងដាវបុរស ( កីឡាករ ម៉េត សារី )
•មេដាយសំរឹទ្ធវិញ្ញាសាប្រយុទ្ធទំងន់៦០គ.ក បុរស ( កីឡាករ ចក់ សុីវិន )
•មេដាយសំរឹទ្ធវិញ្ញាសាប្រយុទ្ធទំងន់៧២គ.ក បុរស ( កីឡាករ ម៉េត សារី )
•មេដាយសំរឹទ្ធវិញ្ញាសាប្រយុទ្ធទំងន់៧៧គ.ក បុរស ( កីឡាករ លី បូរ៉ាមី )

សូមបញ្ជាក់ថា សម្រាប់ការចូលរួមជាលើកដំបូងនេះ សហព័ន្ធវ៉ូវីណាមកម្ពុជាបានបញ្ជូនកីឡាករទៅចូលរួមចំនួន ១២នាក់ និងកីឡាការិនី៨នាក់ ដោយប្រកួតលើ ៣៧វិញ្ញាសាដែលក្នុងនោះវិញ្ញាសាប្រយុទ្ធនារីមាន៥ប្រភេទទម្ងន់ និងកីឡាករមាន៤ប្រភេទទម្ងន់ ចំពោះវិញ្ញាសាសម្តែងមានចំនួន ២៨វិញ្ញាសា ៕

អត្ថបទ៖ មករា

 

មតិយោបល់