ខ្លាំងមែន! ខាន់ ចេសា និង សាលី អ៊ូមើត បន្តឈ្នះមេដាយមាសពីព្រឹត្តិការណ៍កម្រិតពិភពលោក

នូ មករា October 30, 2018


ភ្នំពេញ៖ ក្រោយពីបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍កីឡាអាសុីនាឆ្នាំនេះរួចមក កីឡាការិនីជឺជីតស៊ូកម្ពុជា ខាន់ ចេសា និងកីឡាករម៉ូតូទឹក សាលី អ៊ូមើត បានបន្តរក្សាភាពខ្លាំងរបស់ខ្លួនជាមួយនឹងលទ្ធផលដ៏ល្អប្រសើរដោយពួកគេទើបតែដណ្តើមបានមេដាយមាសពីការប្រកួតកម្រិតពិភពលោកជាបន្តទៀតកាលពីសប្តាហ៍មុននេះ ។

សូមបញ្ជាក់ថា កីឡាការិនី ខាន់ ចេសា បានឈ្នះមេដាយមាស ៤គ្រឿងតែម្នាក់ឯងក្នុងព្រឹត្តិការណ៍ S.J.J.I.F World Jiu-Jitsu Championship នៅសហរដ្ឋអាម៉េរិគកាលពីថ្ងៃទី២៧ និងទី២៨ ខែតុលា ឆ្នាំ២០១៨នេះ លើវិញ្ញាសាផ្សេងៗគ្នាក្នុងប្រភេទទម្ងន់ ៤៩កីឡូក្រាម ខណៈដែលកីឡាករ សាលី អ៊ូមើត ក៏ទើបតែឈ្នះមេដាយមាសពី​ការប្រកួត​កម្រិត​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍ 2018 Baili Liujiang International Jet Ski Open នៅ​ប្រទេស​ចិន​ បន្ថែមពីលើមេដាយប្រាក់ដែលរូបគេទើបតែទទួលបានកាលពី Blowsion Word Final 2018 ដែល​បានរៀបចំ​នៅ​សហរដ្ឋអាម៉េរិគដែរនោះ ៕

អត្ថបទ៖ មករា

មតិយោបល់