ជើងខ្លាំងល្បុក្កតោកម្ពុជា ៨រូបចេញទៅប្រកួតនៅកូរ៉េខាងត្បូង

នូ មករា October 26, 2018


ភ្នំពេញ៖ ក្រុមកីឡាករល្បុក្កតោកម្ពុជា ៨រូបបានចាកចេញពីមាតុភូមិហើយដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The 2018 International Martial arts Contest ដែលរៀបចំទ្បើងដោយ World Martial arts Union នៅសាធារណរដ្ឋកូរ៉េខាងត្បូងដែលមានអត្តពលិកចូលរួមមកពី ២១ប្រទេស និង ៩ស្ថាប័ន ។ យោងតាមការគ្រោងទុក ប្រតិភូកម្ពុជានឹងត្រលប់មកវិញនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ខាងមុខ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦កន្លងមក សហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចំនួន ៧រូបដើម្បីចូលរួមប្រកួតក្នុងកម្មវិធីមហោស្រពកីឡាយុទ្ធសិល្ប៍អន្តរជាតិ ២០១៦ (The First Ho Chi Minh City International Martial Arts Festival 2016) នៅប្រទេសវៀតណាមដោយពេលនោះដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្នុងវិញ្ញាសាសម្តែងសមយុទ្ធជាក្រុមផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់