វាយកូនឃ្លីលើតុកម្ពុជា ចេញទៅប្រកួតពានចិន-អាស៊ានចុងខែនេះ!

នូ មករា October 25, 2018


ភ្នំពេញ៖ សហព័ន្ធវាយកូនឃ្លីលើតុបានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៧នាក់ទៅចូលរួមប្រកួតពានរង្វាន់ ចិន-អាស៊ានផ្លូវសូត្រ២០១៨ ឬ “The Road silk Cup China-ASAEN Table Tennis Tournament 2018 ” ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នាទីក្រុង Jingix ប្រទេសចិន ។ លោក ឃុន ផាន់និត ជាគ្រូជំនួយបង្វឹកកីឡាថ្នាលបាននិយាយថា ការប្រកួតលើកនេះមានការចូលរួមចំនួន ១០ប្រទេសនៅតំបន់អាស៊ាន និងបណ្តាខេត្តធំៗចំនួន៣ទៀត ។ 
ចំណែកខាងកម្ពុជាយើងចូលរួមប្រកួតតែមួយវិញ្ញាសាទេគឺវិញ្ញសាជាក្រុមដោយមានកីឡាករកីឡាការិនីចូលរួមប្រកួតជាមួយនឹងគ្នាហើយការប្រកួតជុំទី១ កីឡាករប្រកួតទល់នឹងកីឡាករ លុះដល់ជុំទី២កីឡាការិនីប្រកួតនឹងកីឡាការិនី ហើយជុំទី៣ប្រកួតជាក្រុម ដល់ជុំទី៤ការប្រកួតឯកត្តជននារី ដោយឡែកជុំទី៥ខាងកម្ពុជាមានសិទ្ធិជ្រើសរើសកីឡាការិនីក្រុមប្រទេសផ្សេងហើយក្រុមប្រទេសគេមានសិទ្ធិជ្រើសរើសកីឡាការិនីក្រុមប្រទេសកម្ពុជាម្នាក់ដូចគ្នា ។ ចំពោះកីឡាករ-កីឡាការិនីដែលត្រូវចេញទៅប្រកួតរួមមាន៖កីឡាករ សឹង តុលា, កីឡាករ សារៈ ស៊ូព្រីង, កីឡាករ ប៊ុន វិសាល កីឡាករ ឡាយ ភក្តី, កីឡាការិនី ខៀវ ចិន្តារ័ត្ន, កីឡាការិនី លាវ ចន្ធី និងកីឡាការិនី ប៊ុន ស្រីពៅ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់