អបអរសាទរ! កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា ថន សុម៉ាវត្តី ឈ្នះមេដាយប្រាក់ ១ នៅហុងកុងព្រឹកមិញ!

នូ មករា October 20, 2018


ហុងកុង៖ យុវតី ថន សុម៉ាវត្តី សមាជិកក្រុមកីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជាកម្រិតថ្នាលអាយុក្រោម១៧ ឆ្នាំទើបតែដណ្តើមបានមេដាយប្រាក់ ១គ្រឿងនៅក្នុងព្រឹត្តិការណ៍ ASTC Aquathlon Asian Championship លើវិញ្ញាសា Aquathlon ដែលរួមមានរត់ចម្ងាយ ២,៥ គីឡូម៉ែត្រ រួចបន្តហែលទឹកចម្ងាយ ១គីឡូម៉ែត្រ និងចុងក្រោយរត់ ២,៥ គីឡូម៉ែត្របន្ថែមទៀត ។

សូមបញ្ជាក់ដែរថា សម្រាប់ព្រឹត្តិការណ៍នេះមាន ៥ប្រទេសចូលរួមគឺម្ចាស់ផ្ទះទីក្រុងហុងកុង ម៉ាកាវ កោះតៃវ៉ាន់ ប្រទេសហ្វីលីពីន និងប្រទេសកម្ពុជាហើយនេះក៏ជាលើកទី១ ដែលកីឡាការិកម្រិតនីថ្នាលទ្រីយ៉ាត្លុងកម្ពុជាបានឈ្នះមេដាយប្រាក់នោះ ៕

មតិយោបល់