លោក ស សុខា ដឹកនាំមន្ត្រីកីឡាចូលរួមមហាសន្និបាតសហព័ន្ធកីឡាសាកលវិទ្យាល័យអាស៊ាន

នូ មករា October 19, 2018


ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បានដឹកនាំមន្ត្រីកីឡាអញ្ជើញចូលរួមមហាសន្និបាតសហព័ន្ធកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១០នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ មហាសន្និបាតនេះប្រព្រឹត្តទៅនៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ។ លោក ចាប រតនា ដែលជាមន្ត្រី្គអគ្គនាយកដ្ឋានកីឡា រួមជាមួយមន្ត្រីកីឡាដែលអមដំណើរជាមួយនោះបានប្រាប់ឲ្យដឹងពីទីក្រុងកូឡាឡាំពួរថា មហាសន្និបាតសហព័ន្ធកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១០ នេះ ខាងក្រសួងអប់រំដោយមានអញ្ជើញចូលរួម លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកដ្ឋានកីឡា។
នេះគឺជាមហាសន្និបាតត្រៀមខ្លួនសម្រាប់រៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាននៅប្រទេសមីយ៉ាន់ម៉ាដែលនឹងប្រព្រឹត្តនៅថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។ នៅក្នុងនោះកម្ពុជានឹងបញ្ជូនកីឡា ៦ប្រភេទចូលរួមមាន កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាវ៉ូវីណាម កីឡាវាយកូនឃ្លីលើតុ និងកីឡាការ៉ាត់ដូដោយមានកីឡាករ-កីឡាការិនីចំនួន៣១ នាក់ និងគ្រូបង្វឹក១២នាក់ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់