កីឡាទាំង ៧ប្រភេទត្រៀមខ្លួនរួចស្រេចសម្រាប់ព្រឹត្តិការណ៍បុណ្យសមុទ្រនៅកោះកុងឆ្នាំនេះ

នូ មករា October 11, 2018


កោះកុង៖ នាចុងឆ្នាំនេះ ៧ប្រភេទកីឡារបស់កម្ពុជានឹងចូលរួមប្រកួតនិងសម្ដែងក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនៅក្នុងខេត្តកោះកុងក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពោលគឺប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក និងរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ “សម្រាប់ពិធីបុណ្យសមុទ្រឆ្នាំនេះ យើងដាក់កីឡា៧ប្រភេទ ដូចជា រត់ប្រណាំងកម្សាន្ត កីឡា Triathlon កីឡាប្រណាំងកង់ កីឡាចំបាប់បុរាណ កីឡាប្រដាល់គុនខ្មែរ កីឡា Jet-Ski កីឡាទូកក្តោង Sailing ក្បួនព្យុះហយាត្រាផែនកីឡា ស្ដង់ពិព័រណ៍ កម្មវិធីដាំកូនឈើ ឆាកតន្ត្រី សិល្បៈ សិក្ខាសាលាជាដើម ។

លោកបន្តថា៖ “ព្រឹត្តិការណ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដោយពិធីបុណ្យសមុទ្រនៅខេត្តកោះកុងលើកនេះមានភាពពិសេសលើសពីលើកមុន នោះគឺមានទាំងការរៀបចំកម្មវិធី កម្សាន្តសប្បាយនានា នៅទីរួមខេត្តកោះកុង និងមានព្រឹត្តិការណ៍ប្រកួតកីឡាវាយ កូនគោលពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រផងដែរ ៕ 
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់