អបអរសាទរ! សាលី អ៊ូមើត ទើបដណ្តើមបានមេដាយប្រាក់ពិភពលោកនៅអាម៉េរិគ!

នូ មករា October 5, 2018


ភ្នំពេញ៖ ម្ចាស់មេដាយមាសអាសុីលើប្រភេទកីឡាម៉ូតូទឹក គឺកីឡាករ សាលី អ៊ូមើត ទើបតែដណ្តើមបានមេដាយប្រាក់កម្រិិតពិភពលោក ១គ្រឿងទៀតនៅក្នុងការប្រកួតនៅរដ្ឋអារីហ្សូណា សហរដ្ឋអាម៉េរិគ លើវិញ្ញាសា Ski Modified ដែលព្រឹត្តិការណ៍នេះមានការចូលរួមពីកីឡាករមកពី ៦៣ប្រទេសលើពិភពលោក ។

យ៉ាងណាក៏ដោយ កីឡាករមានប្រភពមកពីខេត្តត្បូងឃ្មុំនេះបានបង្ហាញការខកចិត្ត និងសោកស្តាយចំពោះលទ្ធផលដែលរូបគេទទួលបាន ដោយបានអះអាងថា គោលដៅរបស់ខ្លួនគឺមេដាយមាសដើម្បីជាកិត្តិយសជូនជាតិមាតុភូមិ ។  អ៊ូមើត បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យរូបគេមិនទទួលបានមេដាយមាសដោយត្រូវធ្លាក់ទៅកណ្ដាប់ដៃរបស់កីឡាករម្ចាស់ផ្ទះអាមេរិកបែបនេះ ព្រោះកម្លាំងម៉ូតូទឹករបស់គេមានកម្លាំងខ្សោយជាងកម្លាំងម៉ូតូរបស់កីឡាករអាម៉េរិគដែលធ្វើការកែម៉ាស៊ីន និងប្រើឧបករណ៍ពិសេសធ្វើឲ្យម៉ូតូរបស់គេមានល្បឿនលឿនទ្វេដង។

សូមបញ្ជាក់ដែរថា សាលី អ៊ូមើត នៅមិនទាន់បញ្ចប់បេសកកម្មនេះទេ ដោយរូបគេនៅសល់ ២វិញ្ញាសាទៀតដែលនឹងត្រូវធ្វើការប្រកួតបន្ដ គឺវិញ្ញាសា Pro-Am Ski Stock និង Expert Limited ៕

អត្ថបទ៖ មករា

មតិយោបល់