វាយកូនបាល់កម្ពុជា ត្រៀមចេញទៅប្រកួតមិត្តភាពនៅចិនខែក្រោយ!

នូ មករា September 27, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាកំពុងត្រៀមនឹងបញ្ជូនក្រុមកីឡាករ កីឡាការិនី និងគ្រូបង្វឹកម្នាក់ទៅចូលរួមការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិនៅប្រទេសចិន ។ ការប្រកួតនេះមាន ៨ប្រទេសចូលរួមដោយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។

ប្រទេសទាំង៨នោះមានដូចជា៖ ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសភូមា និងម្ចាស់ផ្ទះគឺប្រទេសចិន ដោយចែកចេញ ៥វិញ្ញាសា គឺវិញ្ញាសាបុរស១នាក់ទល់១នាក់ វិញ្ញាសាបុរស ២នាក់ទល់២នាក់ វិញ្ញាសានារី១នាក់ទល់១នាក់ និងវិញ្ញាសានារី២នាក់ទល់២នាក់ ។

លោក ជា ពៅ គ្រូបង្វឹកកីឡាវាយកូនបាល់បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាកំពុងត្រៀមនឹងបញ្ជូនក្រុមកីឡាករ-កីឡាការិនី និងគ្រូបង្វឹកចំនួន១១នាក់ ក្នុងនោះមានកីឡាករ៦នាក់ កីឡាការិនី៤ នាក់ និងរូបលោកជាគ្រូបង្វឹកទៅប្រទេសចិនចូលរួមការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិនេះ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់