ជយោ! ក្រុមសីដក់កម្ពុជា ឈ្នះមេដាយមាសពានស្តេចថៃក្រោយផ្តួលអូស្រ្តាលីមុននេះ

នូ មករា September 26, 2018


ថៃ៖ ក្រុមកីឡាករជម្រើសជាតិ​សីដក់​កម្ពុជាទើបតែដណ្តើមបានមេដាយមាសលើវិញ្ញាសាផ្នែកបុរស៣នាក់ទល់៣នាក់ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ព្រះមហាក្សត្រថៃលើកទី៣៣ ឬ The 33rd King’s Cup World Sepaktakraw Championship
បន្ទាប់ពីបានផ្តួលក្រុមអូស្ត្រាលី២ សិតជាប់គ្នាៗរួចមក ។

សូមបញ្ជាក់ថា ក្រុមកម្ពុជាបាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​យក​ឈ្នះ​ក្រុម​អូម៉ង់នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រកាលពីថ្ងៃ​ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ ។

សម្រាប់វិញ្ញាសា ៣នាក់ទល់៣នាក់បុរសនេះមាន​ប្រទេសចំនួន ១៤ចូលរួម​ប្រកួត​ដោយ​ចែក​ចេញ​ជា ៤ពូលហើយកម្ពុជា ស្ថិតក្នុង​ពូល A និងបានបំបាក់ក្រុមបារាំង ក៏ដូចជាបង់ក្លាដែស រួច​បន្ត​ទម្លាក់​អាល្លឺម៉ង់​ដ៍នៅ​វគ្គ ៨ក្រុម​ចុងក្រោយ និង​យកឈ្នះ​ក្រុមអូម៉ង់នាវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រទៀត ៕

អត្ថបទ៖ មករា

មតិយោបល់