តេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងឆ្នាំនេះមានអ្នកចូលរួមជាង ៤០០នាក់

នូ មករា September 25, 2018


ភ្នំពេញ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTF (World Taekwondo Federation) ដែលជាតេក្វាន់ដូស្ទីលកូរ៉េខាងត្បូងនោះនឹងរៀបចំព្រឹត្តិការណ៍ប្រកួតដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ (Korean Ambassador’s Cup Competition 2018) នាចុងឆ្នាំ២០១៨នេះ ។ លោក គង់ សក្ខិដា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូបានថ្លែងថា នេះជាលើកទី៦ហើយដែលស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបង្កើតឲ្យមានព្រឹត្តិការណ៍នេះហើយវាក៏បានក្លាយជាព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំដ៏ធំមួយនៅកម្ពុជាដែរ ។

 

សម្រាប់ឆ្នាំនេះមានក្លឹបចំនួន ២០មកពីទូទាំងប្រទេសចូលរួមប្រកួតហើយកីឡាករ-កីឡាការិនីមានចំនួនប្រមានជាង ៤០០នាក់ ។ ចំណែកវិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៤៤ដែលក្នុងនោះវិញ្ញាសាសម្តែង(មេគុន) មានចំនួន ៤០ដែលគិតចាប់ពីប្រភេទអាយុពី ៨ទៅ១២ឆ្នាំដែលមានកម្រិតខ្សែក្រវាត់ពីលឿងដល់ក្រហម ។ ប្រភេទអាយុចាប់ពី១៦ឆ្នាំឡើងទៅដែលមានកម្រិតខ្សែក្រវាត់ពីលឿងដល់់ក្រហម ។ ក្រៅពីនេះមានវិញ្ញាសាប្រយុទ្ធដែលមាន៣ វិញ្ញាសា និងការសម្តែងស្នៀតមួយវិញ្ញាសា ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់