​ប៉េតង់កម្ពុជា ៦នាក់ចេញទៅប្រកួតជើងឯកកម្រិតពិភពលោកបុរស-នារី នៅបារាំង! ​

នូ មករា September 25, 2018


ភ្នំពេញ៖ នាយប់ថ្ងៃទី២៥ ខែកញ្ញានេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន ៦រូបទៅចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសបារាំង ។ លោក អ៊ឹម ផាត ជាគ្រូបង្វឹកក្រុមបុរសបានមានប្រសាសន៍ថា ការប្រកួតជើងឯកកម្រិតពិភពលោកលើកនេះខាងសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាបានសម្រេចចិត្តបញ្ជូនក្រុមកីឡាករ-កីឡាការិនីចំនួន ៦នាក់ក្នុងនោះមានកីឡាករ៣នាក់ គឺកីឡាករ សុខ ចាន់មាន កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ យ៉ា ចាន់ដារ៉ារិទ្ធ ទៅចូលរួមប្រកួត ។

ចំពោះកីឡាការិនីមាន៣នាក់ គឺកីឡាការិនី កែ ឡេង កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ដែលសុទ្ធតែជាកីឡា ការិនីខ្លាំងៗរបស់កម្ពុជា ។ គួរបញ្ជាាក់ថា បារាំងជាប្រទេសដែលបង្កើតកីឡាប៊ូល និងប៉េតង់នេះមិនសប្បាយចិត្តជាមួយកម្ពុជា ឡើយដោយសារតែកម្ពុជាធ្លាប់ដណ្ដើមបានមេដាយមាសពីការប្រកួតជើងឯកពិភពលោកជាច្រើនលើករួចមកហើយ ។

ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៣ គឺវាយ១នាក់ទល់១នាក់បុរស-នារី វាយ២នាក់ទល់២នាក់បុរស-នារី និងវាយ៣នាក់ទល់៣នាក់បុរសនារី ។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតលើកនេះមិនមានវិញ្ញាសាវាយយកពិន្ទុ (Shooting) ដែលកម្ពុជាតែងតែស្ពាយមេដាយមាសមកឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់