កីឡាករហាប់គីដូចំនួន ៤៤នាក់ចូលរួមប្រឡងដំឡើងខ្សែក្រវាត់

នូ មករា September 24, 2018


ភ្នំពេញ៖ ថ្មីៗនេះសហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំការប្រឡងដំឡើងខ្សែក្រវាត់ និងបំពាក់ខ្សែក្រវាត់ដល់កីឡាកររបស់ខ្លួនចំនួន ៤៤នាក់នៅមជ្ឈមណ្ឌលហាប់គីដូក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជាបានមានប្រសាសន៍ថា ការប្រឡងខ្សែក្រវាត់លើកនេះមានកីឡាករ-កីឡាការិនីចំនួន៤៤នាក់ក្នុងនោះមានខ្សែក្រវ៉ាត់ពណ៌ត្នោត៣នាក់ ខ្សែក្រវាត់ពណ៌ក្រហម៤នាក់ ។

ក្រៅពីនេះគឺដំឡើងខ្សែក្រវាត់ពណ៌បៃតងឡើងឆ្នូតចំនួន ៧នាក់ខ្សែក្រវាត់ពណ៌ឡើងបៃតងចំនួន៨នាក់ ខ្សែក្រវាត់ពណ៌ឡើងទឹកក្រូចចំនួន១២នាក់ និងខ្សែក្រវ៉ាត់ពណ៌ឡើងសឆ្នូតចំនួន១០នាក់ ។ លោកអគ្គលេខាធិការ បានចូលរួមអបអរកីឡាករ-កីឡាការនីទាំងអស់ដែលបានខំប្រឹងអស់ពីកម្លាំងកាយចិត្តក្នុងការប្រឡងលើកម្រិតខ្សែក្រវាត់របស់ខ្លួន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់