ស្រួង ភាវី ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ប្រកួតស្នូកឃ័រជើងឯកពិភពលោកយប់នេះ!

នូ មករា September 20, 2018


ទួគី៖ កីឡាការិនីឆ្នើមប្រភេទកីឡាស្នូកឃ័រ ស្រួង ភាវី បានដណ្តើមសិទ្ធិឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួតជើងឯកពិភពលោក (8th World Championship Ladies 3-Coshion Izmir ) ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសទួគីហើយបន្ទាប់ពីបានផ្តួលគូប្រកួតជាបន្តបន្ទាប់រួចមក ។

សូមបញ្ជាក់ថា កីឡាការិនីរូបនេះបាន​ផ្ដួល​កីឡា​ការិនី​កូឡុំប៊ី​នៅ​វគ្គ​ ៨​នាក់​ចុង​ក្រោយចំណែកការប្រកួត​វគ្គពាក់កណ្តាលផ្តាច់​ព្រ័ត្រនឹង​ត្រូវ​ធ្វើ​ឡើង​នៅ​យប់​នេះតែម្តង ។ គួររំលឹកថា ស្រួង ភាវី គឺជាស្ដ្រីខ្មែរដ៏ឆ្នើម និងដណ្ដើមបានពានជើងឯក និងជើងឯករងជាង ៣០គ្រឿងនៅប្រទេសកូរ៉េខាងត្បូង ពិសេសកីឡាការិនីដែលមានដើមកំណើតនៅខេត្តត្បូងឃ្មុំនេះក៏ធ្លាប់ឈ្នះជើងឯករងពិភពលោក នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៥ ទៀតផង ៕

អត្ថបទ៖ មករា

មតិយោបល់