កម្ពុជានឹងបញ្ជូន ៣ ប្រភេទកីឡាទៅចូលរួមប្រកួតអូឡាំពិកយុវជននៅអាហ្សង់ទីន

នូ មករា September 17, 2018


ភ្នំពេញ៖ គណៈកម្មធិការជាតិអូឡាំពិកបានត្រៀមរួចហើយក្នុងការបញ្ជូនកីឡាចំនួន ៣ប្រភេទទៅចូលរួមប្រកួតកីឡាអូឡាំពិកយុវជននៅប្រទេសអាហ្សង់ទីននាចុងឆ្នាំនេះ ។ ការប្រកួតដែលនឹងធ្វើនៅក្នុងខែតុលានោះក្រុមរបស់កម្ពុជានឹងចេញដំណើរឆ្ពោះទៅកាន់ប្រទេសអាហ្សង់ទីននៅថ្ងៃទី១ ខែតុលាខាងមុខ ។

កីឡាចំនួន ៣ប្រភេទដែលត្រូវបញ្ជូនទៅនោះមានដូចជា ចំបាប់ ហែលទឹក និងកីឡាវាយសី ។ សម្រាប់ក្រុមកីឡាកម្ពុជាដែលទៅចូលរួមនេះគឺដោយសារការអនុគ្រោះ (Wild Card) ប៉ុណ្ណោះមិនមែនបានចូលដោយការប្រកួតជម្រុះឡើយ ។

ចំពោះកីឡាទាំង៣ប្រភេទនោះ មានអត្តពលិកដូចជា កីឡាចំបាប់មួយរូបគឺកីឡាការិនី ស៊ឹម សុផាល័យ, កីឡាករហែលទឹក ពៅ ពេជ្ជរ៉ាប៊ុណ្ណា និងកីឡាករវាយសី វ៉ាត់ វណ្ណធួន ។ យ៉ាងណាក៏ដោយ កម្ពុជាមិនសង្ឃឹមថាអាចដណ្ដើមបានមេដាយត្រឡប់មកវិញឡើយព្រោះនេះជាការប្រកួតកម្រិតពិភពលោកយុវជន ដែលសម្បូរទៅដោយធនធានខ្លាំងៗពោរពេញដោយសមត្ថភាព ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់