ក្រុម​កីឡាករ​អេឡិចត្រូនិក​កម្ពុជា ​E-Sports ​ទៅ​ប្រកួតកម្មវិធី MATIC 2016​ (Miss Against Terror International Championship) នៅ​ប្រទេស​ឥណ្ឌូណេស៊ី ម្សិលមិញ

លី រិទ្ធី January 14, 2016


ក្រុម​កីឡាករ​អេឡិចត្រូនិក​កម្ពុជា ​E-Sports បាន​ធ្វើ​ដំណើរ​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពីម្សិលមិញ ដើម្បី​ទៅ​ប្រកួតកម្មវិធី MATIC 2016​ (Miss Against Terror International Championship) នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​មាន​ការ​ជូន​ដំណើរ​ពី ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​ទី១ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។

នៅក្នុងឆ្នាំ ២០១៦​នេះ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​បញ្ជូន​កីឡាករ ២ ​ក្រុម​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ក្នុង​នោះ​មាន​ក្រុម Never Care ជា​ជើង​ឯក​ថ្នាក់​ជាតិ និង​ក្រុម​ Five Military ជា​ជើង​ឯក​រង​ថ្នាក់​ជាតិ ​ដែល​ក្រុម​ជើង​ខ្លាំងពីរនេះគឺបានរកឃើញក្រោយការប្រកួត​ទាំង ២៣​ខេត្ត-រាជធានី​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ។ គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2016 នៅ​ប្រទេស​ឥណ្ឌូណេស៊ីឆ្នាំ​នេះ​មាន​​ប្រទេស​ចូល​រួម​ចំនួន ​៦ ប្រទេស​គឺ​​ម្ចាស់​ផ្ទះ​ ឥណ្ឌូណេស៊ី​,​ ចិន​, កម្ពុជា,​ ថៃ,​ ម៉ាឡេស៊ី​ និង​សិង្ហបុរី។ ក្រុមដែលចូលរួមសរុបមាន ​១៦ ​ក្រុមដែលក្នុងនោះរួមមាន​៖ ​ប្រទេស​កម្ពុជា​មាន​​២ក្រុម​, ថៃ​​មាន​៣​ក្រុម​, ម៉ាឡេស៊ី​មាន​២​ក្រុម​, សិង្ហបុរី​មាន​​២​ក្រុម, ​ចិន​មាន​​២​ក្រុម​ និង​​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​​៥​​ក្រុម។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ ១៨ ខែមករា ឆ្នាំ២០១៦។

ជើងឯក​ទទួល​​មេដាយ​មាស​ ពាន​មួយ​ និង​​ប្រាក់​រង្វាន់​១៥​០០០​ដុល្លារ​អាមេរិក​ ក្រុម​លេខ​២​ទទួល​​មេដាយ​ប្រាក់​ ពាន​មួយ​ និង​​ប្រាក់​រង្វាន់​៧០០០​ដុល្លារ​អាមេរិក ក្រុម​លេខ​៣​ទទួល​បាន​មេដាយ​សំរឹទ្ធ​ និង​​ប្រាក់​រង្វាន់៤០០០​ដុល្លារ​អាមេរិក និង​ក្រុម​លេខ​៤​ទទួល​បាន​២៥០០​​ដុល្លារ​អាមេរិក។ ចំពោះ​វិញ្ញាសា​ឯកត្តជន​វិញ​លេខ​១​ទទួល​៥០០​ ដុល្លារ​អាមេរិក លេខ​២​ទទួល​ ៤០០​ ដុល្លារ​អាមេរិក​ លេខ​៣​ទទួល​បាន​ ៣០០​ ដុល្លារ​អាមេរិក​ លេខ​៤​ទទួល​បាន២០០​ ដុល្លារ​អាមេរិក​ និង​លេខ​៥​ទទួល​១០០​ ដុល្លារ​អាមេរិក​។

12400593_10153890418299772_9201694800278876728_n

 

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត