លោក Tang Gordon ផ្តល់ប្រាក់រង្វាន់បន្ថែមទៀតដល់ម្ចាស់មេដាយមាស និងសំរឹទ្ធកីឡាអាសុី

នូ មករា September 15, 2018


ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក Tang Gordon អនុប្រធានគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្តល់ប្រាក់រង្វាន់បន្ថែមទៀតដល់ម្ចាស់មេដាយមាស និងសំរឹទ្ធកីឡាអាសុីគឺកីឡាការិនី ចេសា ខាន់ និងកីឡាករ សាលី អ៊ូមើត ដោយមានការអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តម ថោង ខុន ប្រធានគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ។

សូមបញ្ជាក់ថា លោក Tang Gordon បានកំណត់រួចជាស្រេចហើយថាលោកនឹងចូលរួមឧបត្ថម្ភដល់ជ័យលាភីគ្រប់ៗរូបដែលដណ្តើមបានមេដាយពីការប្រកួតកីឡាដ៏ធំប្រចាំទ្វីបអាសុីនេះដោយមេដាយមាសនឹងទទួលបានប្រាក់រង្វាន់ចំនួន ៨០០០ដុល្លារ មេដាយប្រាក់ ៥០០០ដុល្លារ និងមេដាយសំរឹទ្ធ ៣០០០ដុល្លារ ។

ដូច្នេះតាមរយ:លទ្ធផលរបស់ខ្លួន កីឡការិនី ចេសា ខាន់ ដែលជាម្ចាស់មេដាយមាសកីឡាជឺជីតស៊ូទទួលបានប្រាក់រង្វាន់ចំនួន ៨០០០ ដុល្លារ ចំណែកកីឡាករម៉ូតូទឹក សាលី អ៊ូមើត ទទួលបាន ៨០០០ដុល្លារ សម្រាប់មេដាយមាស និង ៣០០០ដុល្លារថែមទៀតសម្រាប់មេដាយសំរឹទ្ធ ៕

អត្ថបទ៖ មករា

រូបភាព៖ ប៉ាវឡុង ជីង

មតិយោបល់