Liverpool និង Arsenal បានត្រឹមស្មើគ្នាខណៈ Leicester ឈ្នះ Spurs ១-០

លី រិទ្ធី January 14, 2016


នៅក្នុងការប្រកួតពាក់កណ្តាលសប្តាហ៍នៃការប្រកួតពានរង្វាន់ Barclays English Premier League កាលពីយប់មិញនេះ។ ក្នុងការប្រកួតរវាងក្លឹប Liverpool និង Arsenal កាលពីយប់មិញនេះមានគ្រាប់បាល់ស៊ុតបញ្ជូលទីរហូតដល់ទៅ ៦ គ្រាប់។ ក្លឹបទាំងពីរសុទ្ធតែព្យាយាមយក ៣ ពិន្ទុរៀងៗខ្លួនតែលទ្ធផលចុងក្រោយបានត្រឹមស្មើគ្នា។ រីឯមួយគូរទៀតវិញរវាងក្លឹប Leicester City និង Tottenham លទ្ធផលចុងក្រោយគឺក្លឹប Leicester យកឈ្នះ ១-០។ ក្រោយការប្រកួតជុំទី ២១​ យប់មិញរួចបច្ចុប្បន្នក្លឹបដែលឈនៅកំពូលគឺក្លឹប Arsenal ដែលមាន ៤៣​ពិន្ទុ លេខ ២​ Leicester មាន ៤៣ ពិន្ទុ និងលេខ ៣ Manchester City។ លោកអ្នកអាចទស្សនាវីដេអូ Highlights រវាងក្លឹប Liverpool និង Arsenal កាលពីយប់មិញនេះបាននៅខាងក្រោម។

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត