សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា នឹងបញ្ជូនជើងខ្លាំង ៦ នាក់ទៅប្រកួតនៅឡាវ

នូ មករា September 14, 2018


ភ្នំពេញ៖ តាមការប្រកាសរបស់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានឲ្យដឹងថា សហព័ន្ធនឹងបញ្ជូនកីឡាកររបស់ខ្លួនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Lao IPSC Handgun National Championship 2018 លើកទី២នៅទីក្រុងវៀងច័ន្ទប្រទេសឡាវដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ខាងមុខនេះ ។

 

តាមការឲ្យដឹងសហព័ន្ធនឹងបញ្ជូនគណៈប្រតិភូ៤នាក់ គ្រូបង្វឹក១នាក់ និងក្រុមកីឡាករ-កីឡាការិនីចំនួន៦នាក់ទៅចូលរួមព្រឹត្តិការណ៍ខាងលើនេះ ។ សូមបញ្ជាក់ថា ក្នុងចំណោមអត្តពលិកទាំង៦រូបនោះមានកីឡាករ ៤រូប និងកីឡាការិនី ២រូប ។ សម្រាប់ការចេញទៅប្រកួតនេះសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាទទួលបន្ទុកលើសំបុត្រយន្តហោះ ហូបចុក និងការស្នាក់នៅ ហើយសហព័ន្ធក៏បានស្នើសុំប្រាក់ហោប៉ៅពីក្រសួងអប់រំយុវជន និងកីឡាផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់